• ពិតជាស្វីតណាស់ ប្រុសបរទេស ភ្ជាប់ពាក្យជាមួយប្រុសខ្មែរ បើស្រីៗបានឃើញ ពិតជាច្រណែនស្លាប់ហើយ…!

    ខេត្តសៀមរាប៖ គូរស្នេហ៍ស្រលាញ់ភេទដូចគ្នា (ប្រុសស្រលាញ់ប្រុស) បានសម្រេចនូវបំណងប្រាថ្នាដ៏ធំក្នុងជីវិតរបស់ពួកគេហើយ ដោយអ្នកទាំងពីរបានភ្ជាប់ពាក្យត្រៀមចូលរោងការនាពេលខាងមុខតាមប្រពៃណីត្រឹមត្រូវ

    ក្រោមវត្តមានមេបាចាស់ទុំទាំងសងខាង ក៏ដូចជាមិត្តភក្តិ ព្រមទាំងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ នេះបើតាមគណនេយ្យហ្វេសបុកឈ្មោះ Sareoun Un បានបង្ហោះរូបគូស្នេហ៍មួយគូនេះ
    ក្នុងសម្លៀកបំពាក់ប្រពៃណី មើលទៅមានពណ៌ស្រស់ បំព្រង ចំណែកទឹកមុខគូស្នេហ៍នេះ ក៏ពោរពេញទៅដោយស្នាមញញឹម បង្ហាញពីសុភមង្គលខាងផ្លូវចិត្តផងដែរ។

    ដែលភ្ជាប់ពាក្យព្រឹកនេះ គឺស្ថិតនៅខេត្តសៀមរាប ដោយបុរសម្នាក់ជាជនបរទេស និងម្នាក់ទៀតជាជនជាតិខ្មែរ ក្រោយពីបង្ហោះរូបបែបនេះឃើញថា ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុកធ្វើការអបអរសាទរ និងជូនពរឲ្យស្រលាញ់ដល់ចាស់កោងខ្នង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ