• Spurs ជា​ក្រុម​ទី​១ របស់​អង់គ្លេស​កក់កៅ​អីវគ្គ ៨ក្រុម​នៃ Champions ក្រោយ​ទម្លាក់ Dortmund

    (ដកម៉ាន់)៖ ក្រុមបាល់ទាត់មាន់ខ្នាយមាស Tottenham Hotspur បានឡើងទៅវគ្គ ៨ក្រុមចុងក្រោយ ក្នុងចំណោម ៤ក្រុមរបស់អង់គ្លេសនៃពានរង្វាន់អឺរ៉ុប UEFA Champions League បន្ទាប់ពីទម្លាក់ក្រុមអាល្លឺម៉ង់ Borussia Dortmund ក្នុងលទ្ធផល ១-០ បញ្ចប់ជើងទី២ វគ្គ១៦ក្រុមចុងក្រោយនាយប់មិញនេះ។

    Spurs បន្តធ្វើបានល្អទៀតនៅទឹកដីអាល្លឹម៉ង់ ខណៈកីឡាករខ្សែប្រយុទ្ធពាក់លេខ១០ Harry Kane ដែលទើបជាសះ ស្បើយពីរបួសស៊ុតបាន ១គ្រាប់នៅដើមវគ្គទី២ រហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទី បើទោះបីជាក្រុមម្ចាស់ផ្ទះ Dortmund ខិតខំធ្វើការវាយបកយ៉ាងណាក៏ដោយ។

    សរុបលទ្ធផលទាំងពីរជើងនៃវគ្គ ១៦ក្រុមចុងក្រោយ Spurs បានយកឈ្នះក្រុមកំពូលតារាង Bundesliga នៅក្នុងលទ្ធផល ៤-០ បន្ទាប់ពីពួកគេធ្វើបាន ៣-០ កាលពីជើងទី១ នៅកីឡដ្ឋាន Wembley ឡើងទៅឈរចាំមុននៃវគ្គ ៨ក្រុមជាមួយ Ajax ដែលបានទម្លាក់ Real Madrid ក្នុងវគ្គ ១/៨ដូចគ្នា ដោយត្រូវរង់ចាំ៣ក្រុមទៀតរបស់អង់គ្លេសដូចគ្នារួមមាន Manchester City, Manchester United និង Liverpool៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ