• Rolls-Royce នឹង​ដាក់​តាំង​បង្ហាញ​រថយន្ត​ស៊េរី​ថ្មី​ប្រភេទ Bespoke ក្នុងពិពណ៌​រថយន្ត​ទីក្រុង​ហ្សឺណែវ ប្រចាំឆ្នាំ​២០១៩

    ក្រុម​ហ៊ុន Rolls-Royce Motor Cars នឹង​វិល​ត្រឡប់​ទៅកាន់​កម្ម​វិធី​ពិពណ៌​រថយន្ត​​ទីក្រុង​ហ្សឺ​ណែវ (Geneva Motor Show) វិញ និង​​​ដាក់​​តាំង​បង្ហាញ​ផលិត​​ផល​នា​ពេល​បច្ចុប្បន្ន​ទាំង​ស្រុង​​របស់​ខ្លួន​ជាលើក​​ដំបូង​នៅលើ​ឆាក​អន្តរ​ជាតិ​។

    ក្រោយ​ពី​​បាន​​​​បង្ហាញ​​ប្រភេទ​​រថយន្ត Bespoke ជាច្រើន​​គ្រឿង​ក្នុង​ពេល​ទទួល​​បាន​ភាព​ជោគ​ជ័យ​ជា​កំណត់ត្រា​ក្នុងឆ្នាំ​2018 ក្រុម​ហ៊ុន Rolls-Royce នឹង​បង្ហាញ​នូវ​​​រថយន្ត​​ដ៏​ប្រណិត​ពិសេស​ជាង​គេ​1ប្រភេទ​ទៀត ក្នុង​ចំណោម​រថយន្ត​ម៉ាក Phantoms ទាំង​25​គ្រឿង រួម​ជាមួយ​នឹង​​រថយន្ត​ស៊េរី​ថ្មី Bespoke Cullinan ដែលនឹង​​ត្រូវ​​បង្ហាញខ្លួន​ជា​​សា​ធារណៈ​ជា​លើក​​​ទីមួយ ផងដែរ​។ បន្ថែម​លើ​នេះ​ទៅទៀត ប្រភេទ​រថយន្តម៉ាក Black Badge និង Bespoke Dawn ដែល​​ត្រូវ​បានរច​នា​ដោយ​ក្រុម​សហ​គ្រិន​វ័យ​ក្មេង​របស់​ក្រុម​ហ៊ុន ក៏​នឹង​ត្រូវ​ដាក់​តាំង​បង្ហាញ​ផងដែរ​។

    រថយន្ត​ប្រភេទ Phantom Tranquillity

    ភាព​ស្ងប់​ស្ងាត់​គឺ​ជា​កន្សោម​​ពាក្យ​ទាក់​ទង​នឹង​ជំហរ​របស់​រថយន្ត​ប្រភេទ Phantom ក្នុង​នាម​ជា​ប្រភេទ​រថយន្ត​ដ៏​ល្អ​ប្រណិត និង​កម្រ​បំផុត​ក្នុងពិភព​លោក​។ រថយន្ត​​ប្រភេទ​នេះ ត្រូវ​បាន​​ផលិត​ឡើង​ត្រឹម​តែ​25គ្រឿង​ប៉ុណ្ណោះ​ទូ​ទាំង​ពិភព​លោក និង​មាន​ទាំង​ប្រភេទ​រថយន្ត Phantom និង Phantom Extended Wheelbase​។

    រថយន្ត Black Badge

    សម្រាប់​កម្មវិធី​ពិពណ៌​រថយន្ត​នៅទីក្រុង​ហ្សឺ​ណែវ ឆ្នាំ​2019 ក្រុម​ហ៊ុន Rolls-Royce នឹង​បង្ហាញរថយន្ត​ជំនាន់​ក្រោយ​ដ៏​មាន​ថាម​ពល​ចំនួន​2​ប្រភេទ ក្រោម​ការ​ច្នៃ​ប្រឌិត​របស់​ក្រុម​​ស​ហ​គ្រិន​​ជំនាន់​ថ្មី​​របស់​ពួក​គេ ដែល​ចង់​​​ផលិត​រថយន្ត Rolls-Royce តាម​រយៈ​ការ​យក​គំរូ​តាម​ថ​យន្ត Black Badge​។

    ទំនាក់​ទំនង​ព័ត៌​មាន៖

    អាស៊ី​ប៉ា​ស៊ី​ហ្វិក – ខាង​ជើង
៖ Rosemary Mitchell ៖ +81 (0) 3 6259 8888 / [email protected]
    អាស៊ី​ប៉ា​ស៊ី​ហ្វិក – ខាង​ត្បូង៖ Hal Serudin ៖ +65 6838 9675 / [email protected]
    ចិន៖ 
Anna Xu ៖ +86 10 84558037 / [email protected]

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ