• កុងតឺន័រដឹកដែក បុកជាមួយកាម៉ារីឆ្លាម ស្លាប់៣នាក់ និងរបួស២នាក់ នៅផ្លូវជាតិលេខ៤ ក្នុងខណ្ឌពោធិ៍សែនជ័យ

    (ភ្នំពេញ)៖ យ៉ាងហោចណាស់មានមនុស្ស៣នាក់បានស្លាប់ និង២នាក់ផ្សេងទៀតរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តកុងតឺន័រដឹកដែកបុក ជាមួយរថយន្តកាម៉ារីឆ្លាម នៅម៉ោង៥៖៣០នាទី ព្រលឹមថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩នេះ។

    សេចក្តីរាយការណ៍បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កឡើងរវាងរថយន្តកុងតឺន័រដឹកដែក ពាក់ស្លាកលេខ ព្រះសីហនុ 4A:1444 និងរថយន្តកាម៉ារីឆ្លាម ពាក់ស្លាកលេខភ្នំពេញ 2H:2239 បណ្ដាលឲ្យស្លាប់មនុស្ស៣នាក់ និងរបួស២នាក់។

    សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ជនរងគ្រោះថ្នាក់ខាងលើនេះ មិនទាន់ស្គាល់អត្តសញ្ញណនៅឡើយទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ