• Tiger Woods ប្រកាស​ដក​ខ្លួន​​ពី​កម្មវិធី Arnold Palmer Invitational 2019 ដោយសារ​បញ្ហា​របួស​កញ្ចឹងក

    (ញូវយ៉ក)៖ កីឡាករវាយកូនហ្គោល Tiger Woods បានប្រកាសដកខ្លួនពីការប្រកួត Arnold Palmer Invitational 2019 ដោយសារតែមានបញ្ហាគ្រេចកញ្ចឹងកនាពេលថ្មីនេះ។

    អតីតម្ចាស់ជើងឯកពានរង្វាន់ធំៗ ១៤សម័យកាលដែលមានវ័យ ៤៣ឆ្នាំ Tiger Woods បានថ្លែងប្រាប់ BBC ថា បញ្ហារបួសចាស់ត្រង់ក មិនទាន់ជាសះស្បើយ ១០០%នៅឡើយទេ និងជារឿងដែលត្រូវយកចិត្តទុកដែលបង្ខំឲ្យរូបគេ ដកខ្លួនពីកម្មវិធី Arnold Palmer Invitational 2019 ដែលនឹងចាប់ផ្តើមនាចុងសប្តាហ៍នេះហើយនៅលើទីលាន Bay Hill។

    កីឡាករដែលឈរនៅតារាងចំណាត់ថ្នាក់លេខ១២ ពិភពលោកបច្ចុប្បន្ន ធ្លាប់បានធ្លាក់ដល់ចំណាត់ថ្នាក់ដ៏អន់បំផុតមិន ធ្លាប់មាន ១១៩៩ ដោយសារតែមានបញ្ហារបួសខ្នងដ៏ធ្ងន់ធ្ងរនាពេលកន្លងមក និងខកខានការប្រកួតក្នុងកម្មវិធីផ្សេងៗ រហូតដល់ទៅ ៥ឆ្នាំ និងទើបតែបានឈ្នះពាន Tour Championship 2018 កាលពីខែសីហាកន្លងទៅ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ