• ញាក់សាច់! ឃាត់ខ្លួន​ជនជាតិ​ឡាវ​ម្នាក់ ​លួច​នាំថ្នាំញៀន​ ៣០​ គីឡូក្រាម ឆ្លងដែន​ពី​ឡាវ​មក​កម្ពុជា

    ស្ទឹងត្រែង ៖ សមត្ថកិច្ច​ជំនាញ​នៃ​ប្រទេស​កម្ពុជា​ដោយមាន​ការសហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​ខេ្ត​ស្ទឹងត្រែង ចាប់​ឃាត់​ជនជាតិ​ឡាវ​ម្នាក់​ដែល​បាន​លួច​នាំចូល​នូវ​គ្រឿងញៀន​ចំនួន​៣០​គីឡូក្រាម និង​កំពុង​បន្ដ​ស្រាវជ្រាវ​រក​បក្ខ ពួក​នៅក្នុង​ស្រុក​ខ្មែរ​ដែល​ចាំ​ទទួល​ទិញ​ពី​ជនសង្ស័យ​ម្នាក់នេះ​។​

    ​ប្រតិបត្តិការ​នេះ ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៩ ន នៅ​ចំណុច​ស្ពាន​ទី​២ ផ្លូវ​ទៅ​វ៉ឺ​ន​ខាំ ព្រំដែន ខេត្តស្ទឹងត្រែង និង​ខេត្ត​ចំប៉ា​សាក់​ប្រទេស​ឡាវ ដោយមាន​កម្លាំង​នគរបាល​ការិយាល័យ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តស្ទឹងត្រែង បាន​បើក​ប្រតិបត្តិការ​ឈានទៅដល់​ការចាប់ខ្លួន មេក្លោង​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​ម្នាក់​ជា​ជនជាតិ​ឡាវ ។​

    ​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់​ខ្លូន​មានឈ្មោះ កុប គី​រី​ប៉ាត់ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ​ជនជាតិ​ឡាវ មាន​ទីលំនៅ​ភូមិ​ថាំង​ឃុ​ក ស្រុក​-​ខេត្ត​ចំប៉ា​សាក់ ដោយ​ចាប់យក​វត្ថុតាង សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ៣០​កញ្ចប់ ទម្ងន់​ប្រមាណ​៣០​គីឡូក្រាម ។​

    ​តាម​មន្ត្រីនគរបាល​ជាន់ខ្ពស់​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ប្រាប់​ឲ្យ​ដឹងថា​ប្រតិបត្តិការ​នេះ ធ្វើឡើង​ក្រោម​ការបញ្ជា​ដឹកនាំ​ដោយផ្ទាល់​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន និង​ឧ​ត្ត​ម​សេនីយ៍​ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ចាត់តាំង​កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ចុះ​បើក​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន នៅ​ចំណុច​ស្ពាន​ទី​២ ផ្លូវ​ទៅ​វ៉ឺ​ន​ខាំ ព្រំដែន ខេត្តស្ទឹងត្រែង និង​ខេត្ត​ចំប៉ា​សាក់​ប្រទេស​ឡាវ ។​

    ​បន្ទាប់ពី​ឃាត់ខ្លួន​ជនជាតិ​ឡាវ​ម្នាក់នេះ ស្ថិតនៅក្រោម​ការឃុំខ្លួន​ជា​បណ្ដោះអាសន្ន រង់ចាំ​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

    ប្រភព៖ CEN

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ