• (update) ថៅកែចំការធុរេននៅថៃ រកឃើញកូនប្រសារប្រុសវ័យក្មេងសមដូចបំណងប្រាថ្នាហើយ

    អត្ថបទមុន៖ ថៅកែធុរេននៅថៃ បង្ហោះវីដេអូ ប្រកាសចង់បានកូនប្រសារប្រុស ដោយមិនយកបណ្ណាការឡើយ ព្រមទាំងឲ្យលុយ ១០លានបាតថែមទៀត

    ថៃ៖ នៅព្រឹកនេះ ម្ចាស់ចំការធុរេនលោក ថុងថុង វ័យ៥២ឆ្នាំបានរកឃើញកូនប្រសារប្រុសវ័យក្មេងសមដូចបំណងប្រាថ្នាហើយ ក្រោយប្រកាសស្វែងរកកូនប្រសារតាមបណ្តាញសង្គមហ្វេសប៊ូក។ លោកថុងថុង បានថ្លែងក្នុងទូរទស្សន៍ព័ត៏មានថៃឲ្យដឹងថាចំណុច៣យ៉ាងដែលគាត់ស្នើរពេលនេះសមដូចបំណងហើយ​ ថែមទាំងអ្នកកំលោះវ័យក្មេងរូបនេះបាន comment ថាខ្លួនសុខចិត្តលះបង់តំណែងការងារដែលបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតមកសុំធ្វើជាម្ចាស់ចំការធុរេនស្នងតំណែងជូនួសពុកក្មេក។

    ក្នុងបទសម្ភាសន៍បន្តជាមួយកូនស្រីរបស់គាត់ នាងបាននិយាយទៅកាន់បុរសវ័យក្មេងនោះយ៉ាងផ្អែមល្ហែមសាកសមជានារីពេញលក្ខណះសម្បត្តិល្អថា តើអ្នកកំលោះពិតជាអាចធ្វើតាមសំណើរ៣ចំណុចដែលពុកគាត់បាននិយាយអត់ ហើយតើអ្នកកំលោះអាចនិងគ្រប់គ្រងលើការងារចំការនេះបានទេ? បុរសវ័យក្មេងនេះបានតបថាសម្តីនិយាយជាពាក្យពិត មិនបានប្រែក្រឡាស់សម្តីបានឡើយ បើយើងនិយាយមិនពិតនោះមនុស្សគ្រប់គ្នាច្បាស់ជាប្រមាថមើលងាយ និងសើចចំអកអោយជាមិនខាន អញ្ចឹងអ្វីៗដែលគាត់បាននិយាយជាពាក្យពិត និងព្រមធ្វើជាតួនាទីស្វាមីដ៍ល្អសម្រាប់គ្រួសារមួយនេះ។ ពាក្យសម្តីប៉ុន្នានម៉ាតនេះហើយដែលធ្វើអោយចាក់ដោតបេះដូង និងចិត្តពុកក្មេកនិងកូនស្រីរបស់គាត់។

    បន្ទាប់ពីបានរើសកូ័នប្រសារដែលពេញចិត្ត និងយល់ស្របតាមសំណើរនេះហើយ លោកថុងថុង ដែលជាម្ចាស់ចំការ និងថៅកែធុរេនបានធ្វើរឿងដែលនឹកស្មានមិនដល់នោះគឺ លោកថៅកែដែលមានទ្រព្យសម្បត្តិមហាសាលរូបនេះបានផ្ទេរនូវទឹកប្រាក់យ៉ាងច្រើនរហូតដល់ទៅ១០លានបាត មាសពេជ្រកែវកង ព្រមទាំងបានប្រគល់នូវចំការធុរេនជាច្រើនហិចតាអោយបុរសវ័យក្មេងរូបនេះកាន់កាប់ជាផ្លូវការក្រោយពីអាពាហ៍ ពិពាហ៍បានមកដល់។ នេះជាអ្វីៗដែលលោកបានដាក់ខសន្យាមុនពេលប្រកាសស្វែងរកកូនប្រសារក្នុងបណ្តាញសង្គម។ ម្យ៉ាងវិញទៀតលោកថុងថុងមានសេចក្តីសប្បាយរីករាយមែនទែននូវពេលដែលបំណងប្រាថ្នាគាត់បានទទួលលិទ្ធផលជាផ្លែផ្កាដូចច្នេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ