• តារាកំប្លែង នាងខ្ញុង ឡើងជាំក្រោមភ្នែកដូចត្រូវគេវ៉ៃ? (មានវីដេអូ)

    តារាកំប្លែង នាងខ្ញុង ដើម្បី​ទទួលបានសម្រស់​ស្រស់ស្អាត បានខំទៅ​ហាង​កែ​សម្ផស្ស កែកុនចំណុចខ្វះខាតរបស់ខ្លួន ដើម្បីឱ្យ​គ្រូពេទ្យវះ​កាត់ត​ខ្ទង់ច្រមុះ​បន្ថែម​សម្រស់​ ឱ្យ​កាន់តែ​ស្រស់ស្អាត​ទ្វេ​រដងព្រោះតែខ្ទង់ច្រមុះដើមរបស់ខ្លួនកំប៊ិត។

    ជាក់ស្តែងក្រោយពេលកែច្រមុះរួចរាល់ ពេលនេះ​សម្រស់របស់​នាង ខ្ញុង នៅ​ពុំទាន់​ស្អាត​ដូច​អ្វីដែល​នាង​ចង់បាន​នោះទេ ។ ផ្ទុយទៅវិញ នាង​បែរជា​បង្ហាញ​មុខមាត់​ពិត​ក្នុង​សភាព​ទើបតែ​វះកាត់​រួច នៅក្រោម​ច្រមុះ​មាន​ស្នាម​ដេរ និង ​នៅក្រោម​ភ្នែក​បែរជា​ជាំ​ទាំងសងខាង​ទៅវិញ អាចមើលច្រលំស្មានតែត្រូវនឹងអីឬដូចគេវ៉ៃអីចឹង។​

    ​យ៉ាងណាមិញតាមវីដេអូដែលតារាកំប្លែងរូបនេះបានបង្ហោះគឺតារាកំប្លែងពូកែវោហាររូបនេះបានបញ្ចាក់យ៉ាងច្បាស់ថា ៖ ​”កុំច្រលំអី តាមពិតស្នាមជាំដោយសារចាក់ថ្នាំធ្វើកែខ្ទង់ច្រមុះដែលទើបវះកាត់រួច ហើយគ្មានអីត្រូវលាក់ទេព្រោះចង់ស្អាតបានអីចឹង” ជាសម្តីក្នុងវីដេអូដែលអ្នកនាងបានប្រាប់ដល់អ្នកគាំទ្រក៏ដូចជាមិត្តភក្ក្នុងវិដេអូ Live កាលពីម្សិលមិញ។

    តារាកំប្លែងស្រីរូបនេះបានបន្ថែមថាច្រមុះដែលនាងធ្វើការវះកាត់នៅហាងDR Professional Clinic កាលពីថ្ងៃអាទិត្យទី២៤​​ ខែមុន​ តខ្ទង់ច្រមុះជ័រអាល្អ របស់អាមេរិកចំណែកឯតម្លៃវិញជិត៨០០​ ដុល្លារអាមេរិក។

    អ្វីដែលធ្វើឲ្យតារារូបនេះស្ងាត់ការងារមួយរយៈព្រោះតែមុខរបួសនៅហើមនិងឡើងជាំក្រោមភ្នែកដោយសារថ្នាំទើបសម្រាកសិនមិនបានធ្វើការងារឲ្យខាងទូរទស្សន៍នានាក៏ដូចLive លក់ផលិតផលដែលខ្លួនលក់តាមOnline។ ទើបម្សិលមិញបានធូរបន្តិចបង្ហាញឲ្យបងប្អូនអស់ចម្ងល់​ថានាង​ទៅ​ប៉ះ​ជាមួយ​អ្វី​បាន​ជាំ​ដល់​ថ្នាក់​នេះ ទៀត «ច្រមុះ​ខ្ញុំ​មិនមាន​ទៅ​ប៉ះ​នឹង​អ្វី​ទេ គឺ​ដោយសារតែ​ខ្ញុំ​ទើបតែ​វះ​កាត់ត​ខ្ទង់​ហ្នឹង​ណា ហេតុតែ​ចង់​ស្អាត ឥឡូវ​ជាំ​ក្រោម​ភ្នែក​ទាំងសងខាង​អស់ហើយ តែ​មិនយូរ​ទេស្នាម​ជាំ​ទាំងនោះ​នឹង​បាត់​ទៅតាម​ហ្នឹងហើយ ពីព្រោះ​សភាព​ដែល​បងប្អូន​ឃើញ​នេះ គឺ​ខ្ញុំ​ទើបតែ​វះកាត់​រួច» ៕

    ប្រភព៖ Sabay

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ