• ថៅកែធុរេននៅថៃ បង្ហោះវីដេអូ ប្រកាសចង់បានកូនប្រសារប្រុស ដោយមិនយកបណ្ណាការឡើយ ព្រមទាំងឲ្យលុយ ១០លានបាតថែមទៀត

    ផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គមថៃ ដោយថៅកែធុរេននៅឯប្រទសថៃបានប្រកាសស្វែងរកកូនប្រសារមិនយកបណ្ណាការ ដោយថែមទាំងជូនទឹកប្រាក់ទៅវិញចំនួន១០លានបាត។ ម្ចាស់ហាងធុរេនដ៏ធំមួយនៃប្រទេសថៃ ដែលមានឈ្មោះថា សៀរ (Sia) បានធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយលោកបានប្រកាសក្តែងៗតែម្តង ដើម្បីរើសកូនប្រសារប្រុសមួយរូបដើម្បីមើលថែកូនស្រីរបស់គាត់ ថែមទាំងផ្តល់ទឹកប្រាក់ចំនួន១០លានបាតជូន ដើម្បីទុកធ្វើជាទុនសម្រាប់រកស៊ី។ ក្រៅពីនេះគាត់ក៏បានបញ្ជាក់ពីលក្ខខណ្ឌសម្រាប់បុរសៗដែលប៉ងប្រាថ្នាចង់ក្លាយជាកូនប្រសារសំណាងរបស់គាត់ គឺត្រូវតែជាបុរសដែលមានអត្តចរិកឧស្សាហ៍ព្យាយាម ថែមទាំងបញ្ចប់កម្រិតសិក្សាថ្នាក់បរិញ្ញាបត្រ ជាពិសេសគឺអាចយកឈ្នះចិត្តកូនស្រីគាត់ និងមើលថែរូបនាងបានយ៉ាងល្អ។

    លោក សៀរ បានរកស៊ីលក់ធុរេន មានហាងឈ្មោះថា “ប៉ានុន@ប៉ាអរ” នៅបរិវេណផ្សារអ៊ួយឆៃ ផ្លូវអេស៊ីលេខ៤១១ សង្កាត់វ៉ាំងតាកន ស្រុកឡាំងសួន ខេត្តជុមផន ប្រទេសថៃ។ ដោយសារតែពេលនេះលោកនិង ភរិយាមានវ័យជរា រាងកាយមិនសូវរឹងមាំ ដែលជាហេតុបណ្តាលឲ្យលោកចង់ផ្ទេរទ្រព្យសម្បត្តិ ទៅអោយកូនស្រី និងកូនប្រសាររបស់លោកមើលការខុសត្រូវ។ កូនស្រីដែលលោកបានប្រកាសរើសកូនប្រសារឲ្យ មានឈ្មោះថា កាន់រ៍សីតា រឌថង មានវ័យ ២៦ឆ្នាំ ជាកូនស្រីពៅរបស់លោក ក្នុងចំណោមកូន៤នាក់ មានបងស្រីម្នាក់ និងបងប្រុស២នាក់ ដោយបងប្អូនប្រុសស្រីរបស់នាងគឺមានគ្រួសារអស់ហើយ ដោយឡែករូបនាងដែលរៀនចប់មហាវិទ្យាល័យផ្នែកកាន់បញ្ជីរូបនេះ មិនទាន់មាននៅឡើយ។ យ៉ាងណាមិញបើសិនបុរសៗរូបណាចាប់អារម្មណ៍អាចដាក់ពាក្យធ្វើកូនប្រសាររបស់លោកបាន ដោយលោកនិយាយនេះគឺជាការពិតមិនមែនលេងសើចនោះឡើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ