• នារីក្រមុំម្នាក់ ត្រូវម្តាយចាប់បង្ខំឲ្យរៀបការ ក៏សម្រេចចិត្តរត់គេចខ្លួន បង្កឲ្យភ្ញាក់ផ្អើល !!

    ភ្នំពេញ ៖ នាងក្រមុំព្រហ្មចារី ម្តាយហារស្តីចាប់បង្ខំឲ្យរៀបការ ជិតដល់ថ្ងៃចូលរោងទៅហើយ ខ្វះតែមួយសប្តាហ៍ នាងក្រមុំបានប្តាជ្ញាថាមិនយកទេប្តី ដែលត្រូវជាសាច់ញាតិខ្លួនឯង សម្រេចចិត្តរត់គេចខ្លួន បង្កឲ្យភ្ញាក់ផ្អើល ម្តាយតាមស្វែងរកទាំងទឹកភ្នែក កាលពីវេលាម៉ោង៩យប់ថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះជួល ខាងក្រោយរបងកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

    នាងក្រមុំរត់គេចខ្លួនមាន ឈ្មោះ អ៊ាង ស្រីមុំ អាយុ១៧ឆ្នាំ មុខរបប បុគ្គលិកលក់គ្រឿងក្រអូបនៅផ្សារបឹងត្របែកផ្លាហ្សា ខណ្ឌចំការមន ដោយស្នាក់នៅកន្លែងធ្វើការ ។ រីឯស្ត្រីជាម្ដាយ មានឈ្មោះ ប្រាជ្ញ សារ៉ាន់ អាយុ៤៩ឆ្នាំ មានស្រុកកំណើតនៅភូមិតាពេជជើង ឃុំរ័ក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ។

    បើតាមម្តាយនារីខាងលើបានឲ្យដឹងថា ចង់ឲ្យកូនមានគូរស្រករ ទើបសមផ្គុំផ្ជុងផ្តើមជាមួយបងប្អូនជាញាតិបងជីដូនមួយ នឹកគិតថាខុសទាស់យ៉ាងក៏ជាបងប្អូន ហើយនៅខ្វះតែមួយសប្តាហ៍ទៀតទេ ត្រូវពិធីមង្គលការកូនប្រុសស្រី ចូលរោងជ័យនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ តែមិនដឹងថាកូនស្រីគិតយល់ឃើញយ៉ាងណា ទើបបានជាគេចខ្លួនបាត់ បង្កឲ្យក្រុមគ្រួសារឆោឡោ តាមស្វែងរក បែជាលេចឮដំណឹង នាងរត់ទៅសង្ងំស្នាក់អាស្រ័យនៅស្ថានីយ៍វុទ្យុABCទៅវិញ ។

    តាមជំហរចិត្តកូនស្រីវិញ ខណៈដែលទៅឲ្យ វិទ្យុABCជួយអន្តរាគមន៍ តាមបំណងខ្លួនមិនពេញចិត្ត បានស្តែងឲ្យឃើញ នាងមិនយកទេប្តីដែលត្រូវជាបងប្អូនជីដូនមួយខ្លួនឯង ដោយសារការបង្ខិតបង្ខំ ពីសំណាក់ម្តាយ ជាស្រ្តីម៉ាយម៉ាយ ខ្លាចកូនអត់ប្តី ហារស្តីបង្ខំឲ្យយក ចាត់ចែង រៀបគម្រោង សម្រាប់ពិធី ទាំងមិនសួរចិត្តកូនស្រី រហូតដល់ថ្ងៃទី ០៣ ខែមិនា នេះជាជម្រើស គ្មានអ្នកញុះញង់ មានតែរត់គេច សុំអន្តរាគមន៍ពីខាងABC ជ្រកកោណជាបណ្តោះអាសន្ន ។

    នារីចាស់ទុំចាប់បង្ខំស្នេហ៍ ខណៈដែលម្តាយ ក្រុមគ្រួសារ ទាំងខាងកូនប្រុសផង ទៅតាមសុំជួបដល់ស្ថានីយ៍វិទ្យុ តែនាងមិនព្រមចេញមកឲ្យជួបឡើយ ក្នុងហេតុផល ខ្លាចចាប់បង្ខំចូលរោងការណាស់ ចាស់ទុំសម័យនេះហើយ នៅតែបង្ខំចិត្តកូន ។

    តែទោះជាយ៉ាងណាក្តី រហូតមកដល់ព្រឹកថ្ងៃទី០៤ នេះ ដើម្បីបំពេញបំណងចិត្តកូនស្រី អ្វីៗដែលទិញ ត្រៀម កក់ បម្រុងទុក សម្រាប់ពិធីមង្គលការ សុខចិត្តខាតបង់ចោល ហើយឲ្យកូនស្រីស្នាក់អាស្រ័យនៅស្ថានីយ៍វិទ្យុABC ដើម្បីឲ្យស្ងប់អារម្មណ៍ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ