• ខ្លាំងបាត់! កំលោះ ABA​ ខឹង​ដណ្តឹងក្រមុំ អេ​ស៊ី​លីដា មិនបាន ប្រើហឹង្សា និង​គំរាម​សម្លាប់​!!

    កំពង់ចាម៖ ​ហេតុការណ៍នេះបានកើតឡើងនៅ​វេលា​ម៉ោង​៦៖២០​នាទី​ថ្ងៃ​ទី៤​ ខែ​មីនា ​ឆ្នាំ២០១៩នៅភូមិ​បែក​អន្លូង ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹងត្រង់ខេត្តកំពង់ចាម ។

    តាមប្រភពលោក​អធិការ​នគរបាល​ស្រុកស្រុក​ស្ទឹងត្រង់បានអោយដឹងថា៖ នៅ​ វេលា​ម៉ោង​៦​និង៣០​នាទី លោក​បាន​ទទួល​ព័ត៌មាន ​ពី​លោក​អធិការ​នគរបាល​ស្រុក​ព្រៃឈរ​ តាមរយៈ​ទូរស័ព្ទថា​ នៅ​វេលា​ម៉ោង​៦៖២០​នាទី​​ព្រឹក​ថ្ងៃទី៤ ​ខែមីនា​ ​ឆ្នាំ២០១៩ មាន​ឈ្មោះ ​មុត ​ឡេង​ ភេទ​ប្រុស​ អាយុ​២៩ឆ្នាំ​ ជន​ជាតិ​ខ្មែរ​ មានទីលំនៅ​ភូមិ​ក្រសាំង​ពុល ឃុំ​មៀន ស្រុក​ព្រៃឈរ​ ខេត្ត​កំពង់ចាម​ ជា​បុគ្គលិក​ធនាគារ ​ABA ​ស្រុក​ចំការលើ បាន​ស្ទាក់​ចាប់​នារី​ឈ្មោះ ​វ.ល​​ អាយុ​២៥​ឆ្នាំ​ ជន​ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​កន្លែង​លិច ឃុំ​ល្វា​លើ ស្រុក​ចំការលើ ​ខេត្ត​កំពង់ចាម ​ជា​បុគ្គលិក​ធនាគារ អេ​ស៊ី​លីដា​ ភូមិ​បែក​អន្លូង ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹងត្រង់ ដែល​បាន​ជួល​បន្ទប់​ស្នាក់នៅ​ក្នុងភូមិ​ត្នោត​តា​សាយ ​ឃុំ​ព្រែកក ក់​ស្រុក​ស្ទឹងត្រង់ យក​ទៅ​វាយ​ធ្វើបាប។

    ​ក្រោយពី​បាន​ទទួល​ព័ត៌មាន​នេះ​ភ្លាម​ លោក ប៉ាក ​ជាតិ អធិការ​នគរបាល​ស្រុក​ស្ទឹងត្រង់​ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ស្ទឹងត្រង់​ ចុះ​ស្រាវជ្រាវ​អង្កេត ​រហូតដល់​បន្ទប់​ជួល​របស់​ជនរងគ្រោះ។

    ជនរងគ្រោះ​បាន​រាយការណ៍​ឲ្យ​ដឹងថា​ ឈ្មោះ ​មុត ​ឡេង បាន​ចាប់ខ្លួន​នៅតាម​ផ្លូវ​ បង្ខំ​ឲ្យ​ជិះ​ម៉ូតូ​ជា​មួយ​ ឌុប​យក​ចូលដល់​ក្នុង​បន្ទប់​ជួល ហើយ​បាន​ធ្វើ​សកម្មភាព​ទាត់​ធាក់​ជាច្រើន​ជើង ​និង​ច្របាច់ក​ហើយ​យក​កាំបិត​ចិត​បន្លែ​គំរាមអារ.កទៀត​ និង​បាន​បោក​ទូរស័ព្ទ​ដៃ​របស់​ជនរងគ្រោះ​ម៉ា​កវី​វ៉ូ​ បណ្តាលឲ្យ​ខូចខាត​១​គ្រឿង។

    សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ ឈ្មោះ ​មុត​ ឡេង ​ដើម្បី​សាកសួរ​ និង​ចងក្រង​សំណុំ​រឿង​តាម​នីតិ​វិធី។ ជនសង្ស័យ​ខឹង​ដណ្តឹង​នាង​មិនបាន ​ហើយក៏​ធ្លាប់​គំរាម​មិនឲ្យ​នាង​ជា​ជនរងគ្រោះ​ ទាក់ទង​ជាមួយ​បុរស​ផ្សេង​ទៀត​ឡើយ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ