Tiger Street Football Festival 2019 មណ្ឌលខេត្តកណ្តាល ពិតជាស្វិតស្វាញ មិនចាញ់មណ្ឌលដទៃទេ

កណ្តាល ៖ ក្រោយពិធីបើកការប្រកួតបាល់ទាត់ Tiger Street Football Festival 2019 វគ្គជម្រុះមណ្ឌលទី៨ នៅសួនច្បារច្រមុះជ្រូកមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមាន៤៦ក្រុមចូលរួមប្រកួតនោះ គឺពិតជាជក់ចិត្ត និងស្វិតស្វាញ មិនចាញ់មណ្ឌលដទៃនោះទេ បើទោះបីជានេះជាបទពិសោធន៍លើកទី២ សម្រាប់អ្នកក្រុងតាខ្មៅក៏ដោយ ។

យ៉ាងណាមិញក្រុមនីមួយៗសុទ្ធតែមានបំណងចង់ដណ្តើមយកជ័យជម្នះ ដើម្បីទទួលបានរង្វាន់យ៉ាងច្រើនពីក្រុមហ៊ុនស្រាបៀរថៃហ្គ័រដោយជើងឯកប្រចាំមណ្ឌលខេត្តកណ្តាលក្រុមដែល ប្រជែងបានចំណាត់ថ្នាក់លេខ១នឹងទទួលបានប្រាក់រង្វាន់១,០០០ដុល្លារ ក្រុមលេខ២ទទួលបាន៧០០ដុល្លារ ក្រុមលេខ៣ទទួលបាន៣៥០ដុល្លារ និងក្រុមលេខ៤ទទួលបាន១៥០ដុល្លារ។

ទន្ទឹមនឹងនេះក្រុមទាំងអស់សុទ្ធតែចង់ក្លាយជាម្ចាស់ជើងឯកប្រចាំតំបន់របស់ខ្លួន ដើម្បីអាចទទួលបានសិទ្ធិ ទៅចូលរួមប្រកួត នៅវគ្គផ្តាច់ព្រ័ត្របន្តទៀត នៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះ និងមានឱកាសជួបផ្ទាល់ជាមួយ កំពូលតារាបាល់ទាត់ពិភពលោក គឺកីឡាករបាល់ទាត់ Ronaldinho ខណៈ មណ្ឌលមួយនេះ ជ្រើសយកជើងខ្លាំងតែ៤ក្រុមប៉ុណ្ណោះ។

ក៏មានការប្រគំតន្ត្រីនេះមានការចូលរួមពីសំណាក់កំពូលតារាចម្រៀងល្បីៗជាច្រើនរូបក្នុងប្រទេសកម្ពុជាដូចជា លោក ព្រាប សុវត្ថិ កញ្ញា ពេជ្រ សោភា លោក នី រតនា កញ្ញា ឈិន​ មានិច កញ្ញា រ៉េត ស៊ូហ្សាណា និងឌីជេ Maily ។

សូមបញ្ជាក់ថា សម្រាប់ក្រុងតាខ្មៅ ខេត្តកណ្តាលនេះ គឹជាលើកទី២ដែលក្រុមការងារ Tiger Street Football Festival 2019 បានមករៀបចំការប្រកួត ដើម្បីចូលរួមចំណែក ក្នុងការលើកកម្ពស់ សកម្មភាពកីឡា ក៏ដូចជាវេទិកាមួយ សម្រាប់កីឡាករបាល់ទាត់ និងអ្នកស្នេហាវិស័យកីឡាបាល់ទាត់ បានបង្ហាញ នូវទេពកោសល្យ ផ្លាស់ប្តូរបទពិសោធន៍ និងរៀនពីទម្រង់ថ្មីៗនៃការប្រកួត។

ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។

សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

ពិសាដោយការទទួលខុសត្រូវ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ