ស្ទើតែពុំជឿទាល់តែសោះថា នៅលើលោកនេះមានមនុស្សដែលមានអាយុវែង រហូតដល់ទៅ ២៥៦ ឆ្នាំ។ តើអ្នកធ្លាប់លឺឈ្មោះ Li Ching-Yuen ដែររឺទេ ? គាត់គឺជាបុរសដែលមានអាយុវែងជាងគេបំផុតនៅលើពិភពលោក ដែលនៅរស់រានមានជីវិតនៅឡើយ។
យោងតាមកំណត់ត្រាពិភពលោក បានធ្វើការកត់ត្រាថាលោកតា Mbah Gotho ដែលមានអាយុ ១៤៥ ឆ្នាំ គឺជាមនុស្សដែលមាន អាយុវែងជាងគេ ប៉ុន្តែនៅមានមនុស្សដែលមាន អាយុច្រើនជាងនេះទៀត។ លោកតា Li Ching-Yuen រស់នៅប្រទេសចិន ត្រូវបានគេដឹងថា ជាមនុស្សដែលមានអាយុវែងបំផុតគឺ ២៥៦ ឆ្នាំ ហើយនៅមានជីវិតរស់នៅឡើយទេ។ ស្តាប់ទៅពិតជាមិនគួរអោយជឿទាល់តែសោះ ព្រោះកម្រនឹងមានមនុស្សដែលមានអាយុ ១០០ ឆ្នាំណាស់ ចុះទំរាំ ២៥៦ ឆ្នាំ។
លោកតា Li Ching-Yuen បានចាប់ផ្តើមធ្វើការជា គ្រូឳសថបុរាណ តាំងពីអាយុជាង ១០ ឆ្នាំម្ល៉េះ គាត់បានប្រមូលឳសថបុរាណដូចជា lingzhi goji berry យិនស៊ិនព្រៃ he shoo wu ហើយនឹង gotu kola ហើយនឹង ឳសថបុរាណផ្សេងទៀត ដែលបេះមកពីជួរភ្នំនៅប្រទេសចិន។ គាត់ក៏បានធ្វើដំណើរទៅកាន់ Kansu Sansi Tibet Annam Siam និង Manchuria ដើម្បីដើរប្រមូលឳសថបុរាណផងដែរ។ គាត់ដឹងអំពីលក្ខណៈសម្បត្តិផ្សេងៗនៃឳសថ និងដឹងពីវិធីដែលធ្វើអោយអាយុវែង។
អស់រយៈពេលជិត 40 ឆ្នាំមកនេះ គាត់ហូបឱសថបុរាណ ជាច្រើនមុខខុសៗគ្នា និងស្រាអង្ករតែប៉ុណ្ណោះ។ គាត់ជាអ្នកជំនាញ ផ្នែកឱសថបុរាណ និងជាអ្នកប្រឹក្សាយោធាផងដែរ។ លោកតាបានចូលរួមជាមួយកងទ័ពចិន ហើយក៏ជាគ្រូបង្រៀនក្បាច់គុនថែមទៀតផង។
លោកតាធ្លាប់ជាមនុស្សដ៏ល្បីល្បាញនៅក្នុងជួរកងទ័ព។ នៅពេលដែល លោកតាបានចូលនិវត្តន៍ លោកតាក៏បន្ត ដើរប្រមូលឱសថជាច្រើនប្រភេទទៀត។ គាត់ថែមទាំងបាន ចាប់ផ្តើមលក់ឱសថដែលគាត់ប្រមូលនោះទៅអោយអ្នកដទៃផងដែរ។
លោកតា Li បានប្រាប់អាថ៌កំបាំងដ៏សាមញ្ញមួយរបស់គាត់ ដែលធ្វើអោយអាយុវែងថា “ចូររក្សាចិត្តអោយស្ងប់ស្ងាត់ អង្គុយដូចជាសត្វអណ្តើក ដើរដូចជាព្រាបហើយ ដេកដូចជាសត្វឆ្កែ”។ គាត់បន្ថែមទៀតថា ស្ថានភាពផ្លូវចិត្តរបស់មនុស្ស មានតួនាទីយ៉ាងសំខាន់ ដែលជួយធ្វើអោយមនុស្សអាយុវែង។
ជាមធ្យមមនុស្សរស់នៅក្នុងបណ្តាប្រទេសអភិវឌ្ឍន៍ មានអាយុត្រឹមចន្លោះពី 65 ទៅ 75 ឆ្នាំតែប៉ុណ្ណោះ។ ថ្វីបើមានការជឿនលឿនផ្នែកវេជ្ជសាស្ត្រក៏ដោយ ក៏ការផ្លាស់ប្តូរនេះ មិនមានការប្រែប្រួលនោះទេ។ ការផ្លាស់ប្តូរអាកាសធាតុ ទំលាប់ក្នុងការញុំាអាហារដែលមិនផ្តល់នូវសុខភាពល្អ ហើយនឹងការបំពុលបរិយាកាស សុទ្ធតែជាកត្តាដែលបណ្តាលអោយស្លាប់មុនអាយុ។ ហើយមានមនុស្សតិចណាស់ ដែលអាចរស់នៅរហូតដល់ទៅ ១០០ ឆ្នាំ ហើយវាពិតជាមិនយល់ទាល់តែសោះថា ហេតុអ្វីបានជាលោកតា អាចរស់នៅបានដល់ទៅ ២៥៦ ឆ្នាំ។
របបអាហារផ្តល់នូវសុខភាពល្អ ហើយនឹងរបៀបរស់នៅដ៏សកម្ម ជួយបង្កើនអាយុជីវិតរបស់មនុស្ស ហើយនេះក៏ជា ការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រផងដែរ។ ដូច្នេះហើយទើបជាលោកតា Li Ching-Yuen អាចរស់នៅបានដល់ទៅ ២៥៦ ឆ្នាំ ព្រោះលោកតាហូបតែអាហារល្អៗ ហើយនឹងរស់នៅក្នុងជីវិតដែលគ្មានភាពតានតឹង។
ប្រសិនបើគ្រប់គ្នាអាចធ្វើបាន នោះយើងពួកយើង ក៏អាចរស់នៅដល់ទៅអាយុ ១០០ ឆ្នាំដូចគ្នាដែរ។ រស់នៅដោយ ស្ងប់សុខខាងផ្លូវចិត្ត ស្រលាញ់អ្វីៗគ្រប់យ៉ាង ដែលនៅជុំវិញអ្នក ហើយសើចអោយបានច្រើន ញុំាអាហារ ដែលផ្តល់នូវសុខភាពល្អ នោះហើយជា អាថ៌កំបាំងអាយុវែងរបស់លោកតា។
ប្រភព: ខ្មែរឡាក់