(ម៉ានីល)៖ កីឡាករប្រដាល់សកល Manny Pacquiao បានថ្លែងថា រូបលោកមិនចង់អោយកូនប្រុស ដេីរលេី គន្លងតាមរយ:ប្រកបប្រដាល់អាជីពឈឺសាច់ដូចលោកឡេីយការហាមឃាត់ចំពោះបំណងរបស់កូនបែបនេះ ក៏ព្រោះតែលោកមិនអាចឈរមេីលកូនរបស់គាត់ត្រូវបានគេវាយ និងមានរបួសឡេីយ នេះបេីយោងតាម Channel News Asia។
អតីតម្ចាស់ជេីងឯកខ្សែក្រវាត់ពិភពលោក ៨ស្ថាប័ន វ័យ ៤០ឆ្នាំ Pac Man បានថ្លែងប្រាប់កូនប្រុសច្បង Emmanuel Jr ដែលមានបំណងចាប់អាជីពប្រដាល់ថា “ប្រដាល់ គឺលំបាកគ្រប់យ៉ាង ទាំងប្រកួត និងហ្វឹកហា។ត់ វាមិនងាយស្រួលឡេីយ”។
លោកបានបន្ថែមទៀតថា ក្រោយមក Emmanuel Jr ដែលមានវ័យ១៩ឆ្នាំបានត្អូញត្អែរប្រាប់ម្តាយគេថា ពួកខ្ញុំ (ឪពុកម្តាយ) កំពុងសម្លាប់ក្តីសុបិន្តរបស់គេ តេីពួកយេីងអាចធ្វេីអ្វីបាន មានតែបណ្តោយទៅតាមហ្នឹងទៅ ខណ:រូបគេបានព្យាយាមហ្វឹកហាត់ និងមេីលវីដេអូចាស់ៗដែលខ្ញុំប្រកួតនាពេលកន្លងមកជារៀងរាល់ថ្ងៃ។
បច្ចុប្បន្ន ម្ចាស់ខ្សែក្រវាត់ទម្ងន់មធ្យមពិភពលោក WBA ,Manny Pacquiao មិនទាន់មានគូប្រកួតនៅឡេីយទេ និងបន្តប្រកួតដដែល ស្របពេលកីឡាករនិម្មិតរូបហ្វីលីពីនរូបនេះនៅមានសុខភាពល្អដូចនៅអាយុ២៧ រឺ២៨ឆ្នាំអីចឹង៕
ប្រភព៖ Khmertalking