• តោះ! ទៅ​សាកធ្វើជា ​«និន្នចារ» នៅ​ទីលាន​ឧបសគ្គ Ninja​ Warrior នៅ​សៀមរាប

    (សៀមរាប)៖ ពេល​ទៅ​សៀបរាម សុំ​សាកមក​លេង​កម្សាន្ដ​បែប​កីឡា និង​ហាត់ប្រាណ​នៅ​សហគមន៍​ កីឡា​​​កាយសម្បទា​រឹងមាំ​ស្រប​ពេល​បេក្ខភាព​អត្ដពលិក American Ninja Warrior​ ធ្វើ​ដំណើរ​កម្សាន្ដ​​មក​កាន់​ទឹកដី​អង្គរ​​មជ្ឈមណ្ឌល​កីឡា ICF របស់​អង្គការ ICF Cambodia បាន​រៀបចំ​កែ​ច្នៃ​​ទីលាន​កីឡា​និន្នចារ​ ​ឆ្លង​ឧបសគ្គ​​លើ​ផ្ទៃ​ទឹក​ដើម្បី​ទាក់ទាញ​ពី​សំណាក់​មហាជន​ទូទៅ ។

    មជ្ឈមណ្ឌល​កីឡា ICF ស្ថិត​ក្នុង​អង្គការ ICF Cambodia ភូមិ​ភ្ញាជ័យ​ ឃុំ​ស្វាយដង្គំ ក្រុង​សៀម​រាប ខេត្ត​សៀមរាប​ជា​អង្គការ​ព្រះ​សហគមន៍ ​គ្រីស្ដបរិស័ទ​ ដែល​បង្កើត​ឡើង​ដោយ​ស្ដ្រី​​អតីត​​ក្មេង​​ត្រូវ​បាន​បោះបង់​ក្នុង​សម័យ​សង្គ្រាម​ប៉ុលពត និង​ក្រុម​គ្រួសារ​​ទៅ​រស់នៅ​ប្រទេស​ស្វ៊ីស​កាលពី​​ឆ្នាំ​ ២០១៤។

    នៅ​ទី​លាន មាន​​កង់ឡាន​ត្រូវ​បាន​ចងខ្សែ​ពួរ​រណេង​រណោង​ ដែល​ជា​ឧបសគ្គ​ធ្វើ​ឲ្យ​ពិបាក​នឹង​ឈរ​ទំ​បោះជំហាន​ឆ្លង​ភ្ជាប់​ដោយ​ខ្សែ​ក្រឡា​សំណាញ់ បត់បែន​ ៣ ​តង់​មុន​ពេល​ដល់​ទីព្រ័ត្រ​ចម្ងាយ​ប្រមាណ ៣០ ​ម៉ែត្រ​ត្រូវ​បាន​ប្រើ​ជា​ទីតាំង​លេង​កីឡា​និនចា​លើ​ផ្ទៃ​ទឹក​ជាមួយ​ការចាប់ផ្ដើម​ការប្រកួត​ជ្រើសរើស​ជើងឯក ៣ ​ប្រភេទ​ទៅ​តាម​អាយុ (​ប្រភេទ​ទី​ ១ ចាប់ពី​អាយុ​ ១៤ ដល់ ១៧ ​ឆ្នាំ​ប្រភេទ​ទី​ ២ ពី​អាយុ​ ១៨ ដល់ ២៤ ​ឆ្នាំ និង​ប្រភេទ​ទី​ ៣ ពី​អាយុ​ ២៥ ឆ្នាំ​​ឡើង​) ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៨​។

    ​ទីលាន​កីឡា​នេះ​ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ ២ ឆ្នាំ​មក​ហើយ​។ ប៉ុន្ដែ​ទើប​តែ​ចុង​ឆ្នាំ​កន្លងទៅ​ពេល​យើង​សហការ​ជាមួយ​បេក្ខភាព American Ninja Warrior ពីរនាក់​ មកពី​អាមេរិក និង​បាន​រៀបចំ​ការប្រកួត ព្រម​ទាំង​បង្ហោះ​លើ​បណ្ដាញ​សង្គម​ធ្វើឲ្យ​ប្រភេទ​កីឡា​លើ​ផ្ទៃ​ទឹក​នេះ​កាន់តែ​មាន​គេ​ស្គាល់​ច្រើន៕​

    អត្ថបទដោយ៖ Piseth

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ