• ចង់​ដឹង​ទេថា ស្រីស្អាតកញ្ញា​ នូណា តារាស្រីក្នុងរឿង «សិសិរ​រដូវក្នុងបេះដូង» ប្រឡង​បាក់ឌុប​ហើយ​ ចង់​រៀន​ជំនាញអ្វី?​

    ភ្នំពេញៈ ថ្មីៗ​នេះ​​ឮ​ថា យុវតី​ស្រីស្រស់​ ​ប្រកាស​ផ្អាកទទួល​ការ​ថត​​​សិល្បៈ​នានា​ ​ក្រោម​​​មូល​​ហេតុ​​ថា ​ចង់​​​ផ្តោតអារម្មណ៍​​លើ​ការ​សិក្សា​​​ត្រៀម​ប្រឡង​បាក់​ឌុប​បញ្ជាក់​​​​​ថ្នាក់​ទី ១២ នៅ​ឆ្នាំ​២០១៩​នេះ​​​​​។
    ដោយ​សារ​តែ​រូប​សម្រស់​ស្រស់​ស្អាត​​ជាមួយ​ទេពកោសល្យ​សម្ដែង​ដ៏​សម្បូរ​បែប​ធ្វើ​ឲ្យយុវតី​ នូណា មាន​​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ក្នុង​វិថី​សិល្បៈ​ ត្រឹមតែ​​មួយ​ប៉ប្រិច​ភ្នែក​​​ប៉ុណ្ណោះ​តាម​រយៈ​​ខ្សែ​ភាព​យន្ត​​ភាគ​រឿង ​«សិសិរ​រដូវក្នុងបេះដូង»។​

    ​តារា​សម្តែង​ស្រី​រលក​ថ្មី​បាន​បោះ​ជំហ៊ាន​ថត​ស្ប៉ត​ពាណិជ្ជ​កម្ម ថត​ MV បទ​ចម្រៀង​ជាម៉ូវ​ប្រចាំ​ផលិត​កម្ម​ហង្សមាស និង​​កសាង​ឈ្មោះ​ដំបូង​តាម​រយៈ​ភាព​យន្ត​ភាគ​រឿង​ «​សិសិររដូវ​ក្នុង​បេះដូង​»​ របស់​ហង្ស​​​មាស​ មាន​​ឈ្មោះថា​ពិត ហួរ លីហេង ហៅ នូណា មាន​វ័យ ​១៧ ឆ្នាំ​​ កំពុង​តែ​រៀន​ថ្នាក់​ទី​១២ នៅ​វិទ្យា​ល័យ​ព្រះ​ស៊ីសុវត្ថិ​។

    ​យុវតី​​មាន​​មុខ​មាត់​ញញឹម​ស្រស់កញ្ញា​​ នូណា ​ប្រាប់​ថា៖​ «​ដោយ​សារ​​តែ​​ខ្ញុំ ត្រូវ​ប្រឡង​​ថ្នាក់​ទី​១២ ឆ្នាំ​២០១៩​នេះ ទើប​​ផ្អាកទទួល​ថត​​​ពី​គេខ្លះ​សិន​​ ព្រោះ​ខ្ញុំ​ចង់​ទុក​ពេល​​រៀន​ត្រៀម​​​ប្រឡង​។ មួយ​រ​យៈ​នេះ​មាន​ខាង​ក្រុម​ហ៊ុន​ហៅ​ឲ្យ​ស្ប៉ត​ដែរ ហើយ​​​​ផលិត​កម្ម​​ហង្សមាស ក៏​ចង់​​​ឲ្យ​ថត​រឿង​ថ្មី​ក្រោយ​ទៀតដែរ​ តែនាង​​ខ្ញុំ​អត់​អាច​ទទួល​បាន​ទេ​ព្រោះ​តែ​មិន​ចង់​ឲ្យជះ​ឥទ្ធិពល​ដល់​កា​រ​​​សិក្សានោះ​ឡើយ»។​​

    ពេល​អនាគត​លើ​​​ការ​សិក្សា​​​យក​ជំនាញ​ ក្រៅ​ពី​អាជីព​អ្នក​សិល្បៈ​ ក្រោយ​ពី​ប្រឡង​បាក់​ឌុប​​នោះ ​ តារា​សម្តែង​ស្រី​រលក​ថ្មី​​​ថា៖ «សម្រាប់​ចិត្ត​ស្រឡាញ់​ និង​ក្តី​ប្រាថ្នា​ ក្រោយ​ពី​ប្រឡងជាប់​ថ្នាក់​ទី​១២ នោះ​គឺ​នាង​ខ្ញុំ​ចង់​សិក្សា​ជំនាញ​ពីរ​។​ ជំនាញ​​ទី១ ចង់​រៀន​មហា​​វិទ្យា​ផ្នែក​ Business និង​ជំនាញ​ទី​ ២ ចង់​រៀន​​ផ្នែក​ភាសាអង់គ្លេស។ ​​​រៀន​ជំនាញ​នេះ ​ក៏​ចង់​ប្រកប​របរ​រក​ស៊ី​ដែរព្រោះ​ថា ប៉ាម៉ាក់ ជា​អ្នក​រក​ស៊ីតាម​គាត់​ដែរ​»៕​

    អត្ថបទដោយ៖ Piseth

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ