• ម៉ៃ សុគន្ធ ចេញបទចម្រៀង original ថ្មី ស្តីអំពីឥទ្ធិពល​អាក្រក់​នៃការ​សេព​គ្រឿងញៀន​ (មានវីដេអូ)

    (ភ្នំពេញ)៖ កន្លងទស្សនិកជនធ្លាប់តែឃើញតារាចម្រៀងប្រុសលោក ម៉ៃ សុគន្ធ ដែលធ្លាប់តែធ្វើការរិះគន់ គេមិន សំចៃមាត់ចំពោះអ្នកសិល្បះដូចគ្នាហើយក៏មានពេលខ្លះ តារាប្រុសរូបនេះក៏ត្រូវបានគេរិះគន់វិញជាបន្ត បន្ទាប់ ក្រោយពេលដែលតារាប្រុសរូបនេះបានបញ្ចេញផ្សព្វផ្សាយ នូវបទចម្រៀងរបស់ខ្លួននៅលើបណ្តាញសង្គម ហ្វេសប៊ុកនិងយូធូបនូវបទចម្រៀងមួយចំនួនត្រូវបានគេដឹងថាតារាកំពូលទើសលោក ម៉ៃ សុគន្ធ បានលួចចម្លង កៃច្នៃ ក្រឡៃ ចេញពីបរទេសដោយពុំមានបទណាមួយជាស្នាដៃរបស់ខ្លួននៅឡើយ។

    ថ្មីៗនេះពោលគឺស្របពេលដែលផ្ទុះរឿងរ៉ាវនៃប្រតិបត្តិការចុះបង្ក្រាបអ្នកប្រើប្រាស់និងចែកចាយគ្រឿងញៀនមានរហូតដល់ទៅជាង៣០០នាក់នៅក្លឹបកម្សាន្តធំមួយក្នុងក្រុងភ្នំពេញនោះ លោកក៏បានបញ្ចេញផ្សព្វផ្សាយនូវបទ Original Song របស់ខ្លួនដែលមានចំណងជើងថា «វិប្បដិសារីក្មេងគ្រឿងញៀន»។

    តាមរយៈ Original Songបទ វិប្បដិសារីក្មេងគ្រឿងញៀន របស់លោក ម៉ៃ សុគន្ធ ដែលជាស្នាដៃដំបូងនេះដែរគឺជា ការចម្រៀងរៀបរាប់បង្កប់ អត្ថន័យអប់រំដល់យុវជននិងបង្ហាញពីផលប៉ះពាល់មួយចំនួនចំពោះខ្លួនឯង ក្រុម គ្រួសារក៏ដូចជាសង្គមទាំងមូលព្រោះថាការប្រើប្រាស់គ្រឿងញៀនវាអាចបំផ្លាញនូវអនាគត់ខ្លួនឯង ក្រុមគ្រួសារ និងធ្វើឲ្យសង្គមជួបផលលំបាកជាដើម។

    ដូច្នេះដើម្បីបានស្តាប់កាន់តែច្បាស់នូវអត្ថន័យ Original Song ដែលជាស្នាដៃដំបូងគឺបទ វិប្បដិសារីក្មេងគ្រឿង ញៀន របស់លោក ម៉ៃ សុគន្ធថាតើមានបង្កប់ន័យអប់រំនិងបង្ហាញពីអ្វីខ្លះនៃផលប៉ះពាល់ គ្រឿងញៀននោះ សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ