• Breaking News! សម្តេច ហ៊ុន សែន សម្រេចដកអភិបាលរងខេត្តព្រះសីហនុពីររូបចេញពីតំណែងហើយ!

    នៅមុននេះបន្តិច ហ្វេសប៊ុកផេចរបស់សម្តេច ហ៊ុន សែន បានបង្ហោះសារដើម្បីបញ្ជាក់ថា លោកបានសម្រេចដកអភិបាលរងខេត្តព្រះសីហនុពីររូបចេញពីតំណែងហើយ!

    លោកបានសរសេរថា៖ «ថ្ងៃនេះខ្ញុំបង្ខំចិត្តអនុវត្តន៍អភិក្រមទី៥គឺការ វះកាត់ដោយដកអភិបាលរងខេត្តព្រះសីហនុពីររូបចេញពីតំណែង។ ខ្ញុំត្រូវតែយកគ្រាប់គ្រួសនិងខ្សាច់ចេញពីស្បែកជើងទើបអាចដើរទៅមុខទៀតបាន។ ខ្ញុំគ្មានពេលនិយាយច្រើនជាមួយមន្ត្រីខឹលខូចទៀតទេព្រោះខ្ញុំបានអប់រំពួកគេច្រើនហើយ។ ដល់ពេលនេះខ្លាក៏ត្រូវវាយ ពស់ក៏ត្រូវវាយ កណ្តុរក៏ត្រូវវាយ រុយក៏ត្រូវវាយ អោយតែបំពានលើផលប្រយោជន៍ប្រជាជន៕»

    លោកក៏បានបន្តនៅក្នុង comment ផងដែរថា៖ «សូមបញ្ជាក់ជូនថាខ្ញុំបានប្រើអំណាចខ្ញុំដើម្បីដកចេញពីតំណែងហើយ ឯការងារបន្តគឺជាភារកិច្ចរបស់អង្គភាពប្រឆាំងអំពើរពុករលួយនិងក្រសួងមហារផ្ទៃ។»

    ប្រភព៖ Samdech Hun Sen, Cambodian Prime Minister

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ