• BBC៖ អាមេរិចប្រកាស​រង្វាន់​ចំនួន ១​លាន​ដុល្លា សម្រាប់​ការផ្តល់​ពត៌មាន​ពី​កូនប្រុស Osama Bin Laden

    សហរដ្ឋ​អា​មេ​រិច​ប្រកាស​ពី​ការផ្តល់ប្រាក់​រង្វាន់​ចំនួន ១​លាន​ដុល្លា សម្រាប់​ការផ្តល់​ពត៌មាន​ពី​កូនប្រុស​​របស់​​មេដឹកនាំ​​អាល់​កៃ​ដា Osama Bin Laden​។​

    ​កូនប្រុស​របស់ Bin Laden ឈ្មោះ Hamza Bin Laden ត្រូវបាន​គេ​មើលឃើញថា​ជា​មេដឹកនាំ​ដ៏​សំខាន់​​របស់​​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួងការបរទេស​អា​មេ​រិច​។​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មេដឹកនាំ​វ័យក្មេង​រូបនោះ​បានចេញ​សារ​ជា​សម្លេង និង​វីដេអូ ដោយ​ស្នើ​ឲ្យ​អ្នកគាំទ្រ​ខ្លួន​ធ្វើការ​វាយប្រហារ​សហរ​ដ្ឋ​អា​មេ​រិច និង ប្រទេស​សម្ព័ន្ធមិត្ត​ដើម្បី​សងសឹក​ដល់​​ការសម្លាប់​ឪពុក​របស់ខ្លួន​។​

    Osama Bin Laden ត្រូវបាន​កងកម្លាំង​ពិសេស​របស់​អា​មេ​រិច​សម្លាប់​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន ក្នុង​ឆ្នាំ ២០១១ រយៈពេល ១០​ឆ្នាំ​ក្រោយពេល​មេដឹកនាំ​រដ្ឋ​អ៊ីស្លាម​រូបនោះ​បាន​បញ្ជា​ឲ្យ​មានការ​វាយប្រហារ អាគារ​ពាណិជ្ជកម្ម​ពិភពលោក​អា​មេ​រិច នៅ​ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ ដែល​បណ្តាល​ឲ្យ​មនុស្ស​ជិត ៣០០០​នាក់​ស្លាប់​។​

    ​ចំណែក​កូនប្រុស​មេដឹកនាំ​នោះ​វិញ ដែល​គេ​ជឿជាក់ថា មាន​អាយុ​ប្រហែល ៣០​ឆ្នាំ ត្រូវបាន​អា​មេ​រិច​ដាក់​ប​ញ្ជូ​ល​ឈ្មោះ​ជា​ភេ​រករ​ពិភពលោក កាលពី ២​ឆ្នាំមុន​។​ មេដឹកនាំ​វ័យក្មេង​នោះ បាន​រៀបការ​ជាមួយនឹង​កូនស្រី​របស់លោក Mohammed Atta ដែល​បាន​ប្លន់​យន្តហោះ​ពាណិជ​កម្ម​មួយ​ក្នុង​ឆ្នាំ ២០០១ និង​បាន​បើក​បុក​អាគារ​ពាណិជ្ជកម្ម​ពិភពលោក ក្នុង​ទីក្រុង​ញូ​វ​ញ៉​ក​។​

    ​ខិ​លិ​ត​ជាច្រើន​ច្បាប់​របស់ Bin Laden ដែល​ត្រូវ​កងកម្លាំង​អា​មេ​រិច​រកឃើញ​នៅ​កន្លែង​ស្នាក់នៅ​របស់​មេដឹកនាំ​រូបនោះ បាន​បញ្ជាក់ថា ខ្លួន​បាន​ហ្វឹកហាត់​កូនប្រុស​ឈ្មោះ Hamza ដើម្បី​ជំនួស​ដំណែង​គាត់​ជា​មេដឹកនាំ​អាល់​កៃ​ដា​។​ សហរដ្ឋ​អា​មេ​រិច​ជឿជាក់ថា កូនប្រុស​របស់ Bin Laden ប្រហែលជា​កំពុង​នៅ​ព្រំដែន​ប្រទេស​ប៉ា​គី​ស្ថាន និង​អាហ្គានីស្ថាន ហើយ​គាត់​នឹង​ឆ្លងដែន​ចូល​ប្រទេស​អ៊ីរ៉ង ប៉ុន្តែ​គាត់​អាច​នៅ​គ្រប់​ទីកន្លែង​នៅ​អាស៊ី​ខាងត្បូង​៕

    ព័ត៌មានផ្សេងៗ៖

    ចុចអាន៖ អង្គភាព​ស៊ីម៉ាក់ ទទួលបានកាំភ្លើង​ខូចគុណភាព​ ១១០០០​ ​ដើម ដើម្បីកម្ទេចចោល

    ប្រភព៖ CEN

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ