Valencia ឡើងទៅជួប Barcelona នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ពាន Copa del Rey ក្រោយ​ទម្លាក់ Real Betis

(វើលិនសៀ)៖ ក្រុមបាល់ទាត់ Valencia បានកក់កៅអីមួយ ដើម្បីទៅប៉ះក្រុមការពារតំណែងជើងឯក FC Barcelona នៃវគ្គផ្តាច់ព្រ័ត្រពានលំដាប់ទី២ អេស្ប៉ាញ Copa del Rey ក្រោយទម្លាក់គូប្រជែង Real Betis ១-០ យប់មិញនេះ បញ្ចប់ជើងទី២ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ក្រុមសមាជិក La Liga, Valencia បានយកឈ្នះក្រុម Real Betis ៣-២ ក្នុងលទ្ធផលទាំងពីរជើង ខណៈពួកគេបាន លេងស្មើ ២-២ កាលពីជើងទី១ នៅក្នុងផ្ទះរបស់ Real Betis ដើម្បីបានឡើងទៅជួបក្រុមខ្លាំងដែលកំពុងនាំមុខ នៃលីគ កំពូលអេស្ប៉ាញ Barcelona ផងដែរ ក្នុងការប្រជែងយកពាន Copa del Rey ដែលនឹងធ្វើឡើងនៅថ្ងៃ ទី២៥ ខែឧសភា ឆ្នាំ២០១៩ ក្នុងកីឡដ្ឋាន Estadio Benito Villamarin។

Valencia បានឈ្នះពាន Copa del Rey ចុងក្រោយបង្អស់កាលឆ្នាំ២០០៨ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Ronald Koeman ដោយរួមមានកីឡាករសំខាន់ៗ David Silva, Juan Mata និង David Villa ជាដើម៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ