• មន្ដ្រីមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងម្នាក់ស្លាប់ភ្លាមៗ ក្រោយកាណូតមួយគ្រឿងបើកបុកកាណូតរបស់លោក ពេញទំហឹង

    ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចកំពង់តាសុខ ស្ថិតក្នុងភូមិឆ្នុកទ្រូឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក្នុងពេលបំពេញបេសកម្មក្នុងការងារជំនាញ ។

    ជនរងគ្រោះ ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះមានឈ្មោះ អ៊ុយ ប៊ុនធន ភេទប្រុស អាយុ៥២ឆ្នាំ ជាមន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ប្រចាំការនៅឃុំឆ្នុកទ្រូ មានទីលំនៅក្នុភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ។ ក្នុងពេលកើតហេតុមានកាណូតមួយគ្រឿងបានបើកបុកកាណូត របស់លោកពេញទំហឹង ព្ឬោះតែងងឹងមើលគ្នាមិនឃើញ បណ្តាលអោយលោករបួសធ្លាក់ទឹកស្លាប់នៅលើសពជនរងគ្រោះសមត្ថកិច្ច ពិនិត្យឃើមានរបួសចំស្នៀតផ្កាខាងធ្វេង ។

    កាណូតបង្កនិងអ្នកបើកបរបានរត់គេចខ្លួនបាត មកដល់ពេលនេះសមត្ថកិច្ចមិនទាន់រកឃើញអត្តសញ្ញាណកាណូតបង្ក និងជនបង្កគ្រោះថ្នាក់ខាងលើនេះឡើយ ដោយបន្តធ្វើការស្រាវជ្រាវទៀត ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅសង្កាត់ព្រែកព្នៅ ខេត្តកណ្តាល ព្រោះលោកមានភរិយានៅទីនោះ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ