• គួរឲ្យភ្ញាក់ផ្អើល! សត្វអណ្ដើកយក្សមួយប្រភេទនេះ ដែលគេគិតថាផុតពូជជាង ១សតវត្សរ៍មកហើយ តែបែរជា…!

    ក្រុមអ្នកអភិរក្សនៅកោះ Galapagos បានរកឃើញអណ្ដើកយក្សមួយប្រភេទយ៉ាងភ្ញាក់ផ្អើល ក្រោយពីវាត្រូវបានគេគិតថាបានផុតពូជជាងមួយសតវត្សរ៍មកហើយ។ អណ្ដើកញីពេញវ័យមួយក្បាលនេះត្រូវបានគេប្រទះឃើញនៅកោះនៃតំបន់ Fernandina នៅភាគខាងលិចនៃប្រជុំកោះប៉ាស៊ីហ្វិកហើយត្រូវបានគេស្គាល់ថាជាប្រភេទ Chelonoidis phantasticus ដែលជាប្រភេទសត្វត្រូវបានឃើញលើកចុងក្រោយកាលពីឆ្នាំ ១៩០៦។

    អណ្ដើកនេះត្រូវបានគេជឿថាមានអាយុប្រហែល ១០០ ឆ្នាំហើយត្រូវបានគេនាំយកទៅកាន់មជ្ឈមណ្ឌលអភិរក្ស Galapagos នៅលើកោះ Santa Cruz។ សត្វដែលមានអាយុលើសពី ១០០ ឆ្នាំនេះគឺពិតជាសត្វដែលចាស់ខ្លាំងណាស់ យ៉ាងណាមិញកោះនេះដែរត្រូវបានស្គាល់ថាជាកន្លែងល្អបំផុតសម្រាប់រុក្ខជាតិនិងសត្វ ដែលបានបំផុសគំនិតដល់អ្នកសរសេរពីធម្មជាតិលោក Charles Darwin សរសេរអំពីការសិក្សាដ៏សំខាន់របស់គាត់នាឆ្នាំ ១៨៥៩ ស្ដីពីការវិវត្តន៍ប្រភពដើមនៃប្រភេទសត្វ។

    សត្វប្រភេទ Chelonoidis phantasticus គឺមានដើមកំណើតនៅ Fernandina ជាកន្លែងដែលមិនមានមនុស្សរស់នៅ ដោយមានបន្ទុះភ្នំភ្លើងជាសកម្ម និងជាកោះមួយក្នុងចំណោមកោះតូចបំផុតនៅក្នុងប្រជុំកោះ។ វាគឺជាប្រភេទអណ្ដើកយក្សមួយក្នុងចំណោម ១៥ ប្រភេទដែលត្រូវបានគេស្គាល់នៅ Galapagos ដែលយ៉ាងហោចណាស់មានពីរប្រភេទបានផុតពូជហើយ។

    សត្វអណ្ដើកយក្សត្រូវបានគេជឿថាបានមកដល់ច្រាំងកោះភ្នំភ្លើងនេះកាលពី ៣ ទៅ ៤ លានឆ្នាំមុនដោយសារចរន្តទឹកសមុទ្រ ដោយសារតែគ្មានគ្រោះធម្មជាតិណាមួយនៅទីនេះទើបពួកគេបានរីករាលដាលនៅលើកោះនេះ និងបំបែកទៅជាប្រភេទផ្សេងៗគ្នា៕

    អត្ថបទដោយ៖ RathDy
    ប្រភព ៖ bangkokpost

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ