• ពិតជាកំពូលលោកកូនមែន! វក់លេងហ្គេម Rules Of Survival អត់ឈប់ពេញ៤៨ម៉ោង រហូតម្តាយមកបញ្ចុកបាយឲ្យទៀត

    នៅក្នុងវីដេអូមួយកំពុងល្បីខ្លាំងបានបង្ហាញអោយឃើញពីម្ដាយមួយរូបកំពុងដើរទៅរកកូននៅកន្លែងលេងហ្គេម cyber café ដើម្បីបញ្ចុកបាយដល់កូនប្រុសវ័យជំទង់របស់គាត់ដោយសារតែកូនគាត់លេងហ្គេមរហូតដល់ទៅ ៤៨ ម៉ោងមិនព្រមឈប់សោះ។ ទង្វើបែបនេះស្ថិតនៅក្នុងរូបភាពល្អប៉ុន្តែបានបង្គប់នូវអត្ថន័យអាក្រក់ ដោយសារតែម្ដាយរូបនេះបានឆ្លុះបង្ហាញអោយឃើញថាការចិញ្ចឹមកូនទំរើសបែបនេះគឺមិនមែនជារឿងល្អនោះទេ។

    យោងតាមប្រពភរបស់ Daily Mail បានអោយដឹងថា Lilybeth Marvel ត្រូបបង្ខំចិត្តបញ្ចុកបាយកូនប្រុសខ្លួនអាយុ ១៣ ឆ្នាំដោយមានឈ្មោះថា Carlito ដែលគេពិតជាអន្ទះអន្ទែងជាមួយការលេងហ្គេមកុំព្យូទ័រនេះណាស់ដែលគ្រប់គ្នាក៏ស្គាល់ហ្គេមនេះដែរនោះគឺ “Rules Of Survival”។ ដោយរូបគេបដិសេធមិនព្រមចាកចេញពីអេក្រង់កុំព្យូទ័រទាល់តែសោះ ស្រ្តីជាម្ដាយជនជាតិហ្វីលីពីនក៏សម្រេចចិត្តព្យាយាមនិយាយលួងអោយគាត់ញ៉ាំអាហារអំឡុងពេលលេងហ្គេមរបស់គាត់នោះវិញ។

    យោងតាមប្រពភដដែលបានអោយដឹងថាអ្នកស្រី Lilybeth និងស្វាមីរបស់នាងក៏ឈប់អោយគេទៅសាលារៀនទៀតដែរព្រោះតែការលេងហ្គេមរបស់គេចាប់ផ្ដើមអោយគេអស់អារម្មណ៏រៀនមិនចូលសោះឡើយ។ នាងបានបន្ថែមថាការហាមឃាត់កូនគាត់គ្រប់វិធីមិនអោយទៅកន្លែងលេងហ្គេមគឺមិនមានប្រសិទ្ធភាពនោះទេ ហើយទើបនាងរកវិធីសាស្រ្តផ្សេងៗដែលនាងក៏ធ្លាប់បានសុំជាយោបល់ពីអ្នកលេងអ៊ីនធឺណែតដែរ។ ការញៀនលេងហ្គេមគឺជារឿងគួរអោយព្រួយបារម្ភមួយដែលអង្គការសុខភាពពិភពលោកបានលើកមកបង្ហាញថាការញៀននេះគឺជាស្ថានភាពសុខភាពផ្លូវចិត្តមួយកាលពីខែមករាឆ្នាំ ២០១៨៕

    អត្ថបទដោយ៖ RathDy
    ប្រភព ៖ worldofbuzz

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ