• CNN៖ ជំនួបរវាង គីម ជុងអ៊ុន និងលោក ត្រាំ បានបិទបញ្ចប់ភ្លាមៗ​ដោយគ្មាន​កិច្ចព្រមព្រៀងអ្វី​ទាំងអស់

    (ហាណូយ)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ចប់សន្និសីទ​សារព័ត៌មាន​របស់​លោក​ហើយ​នៅម៉ោង ២៖៥៦នាទីរសៀល​ថ្ងៃពុធនេះ បន្ទាប់​ពីកិច្ចប្រជុំ​កំពូលជា​មួយ​មេដឹកនាំ​កូរ៉េខាងជើងលោក គីម ជុងអ៊ុន ក្នុងទីក្រុងហាណូយ​ប្រទេសវៀតណាម បានបិទបញ្ចប់ភ្លាមៗ​ដោយគ្មាន​កិច្ចព្រមព្រៀងអ្វី​ទាំងអស់។ នេះបើតាមការចេញ​ផ្សាយ​ដោយ​សារព័ត៌មាន CNN នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។

    ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក ត្រាំ ក៏បានបញ្ជាក់ដែរថា បច្ចុប្បន្ន​លោក​មិនមាន​គម្រោងរៀបចំជំនួបកំពូលជាលើកទី ៣ ជាមួយលោក គីម នោះទេ។ ប្រធានាធិបតី​អាមេរិករូបនេះ​បានលើកឡើងយ៉ាងដូច្នេះថា «យើងនឹងបានឃើញ បើសិនជារឿងនេះកើត​ឡើង… លោក (លោក គីម) នឹងមិនធ្វើតេស្ដសាកល្បង​អាវុធនុយក្លេអ៊ែរ ឬមីស៊ីលជាថ្មី​ទៀតនោះដែរ ហើយខ្ញុំជឿជាក់លើលោក និងជឿថា​វាគឺជាការពិត»៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ