• សូម្បីភ្នំដោះក្រមុំ ខេត្តមណ្ឌលគិរី ក៏មានអ្នកថ្លើមធំយកធ្វើកម្មសិទ្ធិដែរ ពេលនេះសម្តេចតេជោ ហ៊ុន សែន ចាត់ការហើយ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាយ៉ាងដាច់ណាត់ ឲ្យអភិបាលខេត្ត មណ្ឌលគិរី លោក ស្វាយ សំអៀង យកភ្នំដោះក្រមុំមកគ្រប់គ្រងវិញ ដោយមិនត្រូវឲ្យមាននរណាបំពាន ឬរំលោភ យកធ្វើកម្មសិទ្ធិនោះឡើយ។ នេះបើតាមមន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ប្រាប់បណ្តាញព័ត៌មាននៅ រសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។

    មន្ត្រីជាន់ខ្ពស់ដដែលរូបនោះ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងកិច្ចប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នាថ្ងៃទី២៨ ខែកុម្ភៈនេះ នៅវិមានសន្តិភាព, ឆ្លើយតបនឹងការលើកឡើងរបស់គណបក្សខ្មែរជនជាតិដើមកម្ពុជា បញ្ហាការបំពានភ្នំដោះក្រមុំ ខេត្តមណ្ឌលគិរី សម្តេចតេជោបានបញ្ជាឲ្យអភិបាល ខេត្ត មណ្ឌលគិរី យកមកវិញ ដោយមិនត្រូវខ្លាចនរណាទាំងអស់»

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ