• Rodrigo ជួយ​ឲ្យ Valencia ទៅ​ជួប Barca ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រនៃ Copa del Rey (មានវីដេអូ Highlight)

    Valencia នឹង​ត្រូវ​​ប៉ះ​ជាមួយ​នឹងក្រុម Barcelona ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​​នៃ​ពាន Copa del Rey ខណៈដែល​គ្រាប់​បាល់​ស៊ុត​​បញ្ចូល​ទីក្នុង​តង់​ទី​២​របស់​​កីឡាករ Rodrigo បាន​ជួយ​ឲ្យ​ពួកគេ​ទទួល​ជ័យ​ជម្នះ​ក្នុងលទ្ធផល ១-០ ក្នុង​ការ​ប្រកួត​ជើង​ទី​២​លើ​ក្រុម Real Betis ​នា​កីឡដ្ឋាន Mestalla កាលីថ្ងៃ​ព្រហស្បតិ៍​។

    ការ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២ កាល​ពី​ជើង​ទី​១​បាន​ជួយ​ឲ្យក្រុម Valencia មាន​ប្រៀប​ជាង ខណៈ​ដែល​ពួក​គេ​សម្លឹង​រក​ការ​រា​រាំង​មិន​ឲ្យ​ក្រុម Betis ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​លើ​ទឹកដីខ្លួន​ឯង នា​ថ្ងៃ​ទី​២៥ ខែ​ឧសភា ហើយ​ក្រុម​របស់​លោក Marcelino ​បាន​បង្ហាញពី​ទម្រង់​លេង​យ៉ាង​រឹង​មាំ​ដើម្បី​ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ជាលើក​ទី​១​​ បើ​គិត​ចាប់​តាំងពីឈ្នះ​ពាន​ក្នុង​យុទ្ធនាការ​នេះកាលពីឆ្នាំ​២០០៨​។

    ខ្សែ​ប្រយុទ្ធ Jese Rodriguez ដែល​ខ្ចី​ជើង​មក​ពី​ក្លិប Paris Saint-Germain ស្ទើរ​តែ​បាន​រក​​គ្រាប់​បាល់​បញ្ចូល​ទី​ដ៏សំខាន់​សម្រាប់​ក្រុម Betis ទៅ​ហើយ​នៅ​រយៈពេល​៦​នាទី នៅមុន​ពេល​បញ្ចប់​តង់​ទី​១ ប៉ុន្តែ ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​អ្នក​ចាំទី Jaume Domenech​ របស់ក្រុមម្ចាស់​ផ្ទះ​។

    គ្រាប់បាល់​​ឈ្នះ​របស់ក្រុម Valencia បានកើត​ឡើង​នៅ​នាទី ទី​៥៦ នៅពេល​ដែល​កីឡាករ Kevin Gameiro បាន​បញ្ជូន​បាល់​ទៅ​ឲ្យ​ Rodrigo ដែល​បាន​រកគ្រាប់​បាល់​ទី​៤​របស់​គេក្នុងការ​ប្រកួតពាន Copa del Rey ក្នុង​រដូវកាល​នេះ ក្រោយពី​ការ​ស៊ុត​បាល់ប​ញ្ចូល​ទី​បាន​៣​គ្រាប់​របស់គេ​នៅពេល​ប្រកួត​ជាមួយ​នឹងក្រុម Getafe​។ Betis ដែល​បាន​របូត​គ្រាប់​បាល់​នាំមុខ​ ២-០ ក្នុង​ជើង​ទី​១​នោះ បាន​ជួប​ការលំ​បាកក្នុង​ការ​បង្ខំ​ឲ្យ​ក្រុម Valencia ស្ថិត​ក្រោមសម្ពាធ ខណៈដែល​ក្រុម​ម្ចាស់ផ្ទះ​​បាន​យកឈ្នះ​​ក្នុង​លទ្ធផល​​ទាំង​២​ជើង ៣-២​៕

    ប្រភព​ព័ត៌​មាន៖ Channel News Asia

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ