• ញាក់សាច់! រកឃើញ​ក្លិប​កម្សាន្ត និង​បារ​បារាំង ចំនួន​១២៩៥​កន្លែង ប្រើប្រាស់​គ្រឿងញៀន

    ភ្នំពេញ ៖ នាយការិយាល័យ​គ្រឿងញៀន​បានបញ្ជាក់​ថា បាន​រកឃើញ​ស្រាវជ្រាវ ទីតាំង​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​ថ្នាំញៀន តាម​បណ្តា​ក្លិប​កំសាន្ត និង​បារ​បារាំង​មាន​ចំនួន​១២៩៥​កន្លែង ក្នុង​នោះ​ជាង​១​ពាន់​កន្លែង បាន​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការប្រើប្រាស់​គ្រឿងញៀន​។​

    ​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​រៀបចំ​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​របស់​ខ្លួន និង​លើក​ទិសដៅ​ការងារ​បន្ត​ឆ្នាំ​២០១៩ ដែល​បាន​ប្រព្រឹត្ត​ធ្វើ​ឡើង​ពេញ​១​ថ្ងៃ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ។​

    ​នៅ​ក្នុង​អង្គសន្និបាត​នេះ មន្ត្រីនគរបាល និង​នាយការិយាល័យ​ជំនាញ​នីមួយៗ ឡើងរាយការណ៍​អំពី​បទល្មើស និង​ការបង្ក្រាប​បទល្មើស​ក្នុង​មូលដ្ឋាន​។ នាយការិយាល័យ​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា បាន​រកឃើញ​ស្រាវជ្រាវ​ទីតាំង​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​ថ្នាំញៀន តាម​បណ្តា​ក្លិប​កម្សាន្ត និង​បារ​បារាំង មាន​ចំនួន​១២៩៥​កន្លែង ក្នុង​នោះ​ជាង​១​ពាន់​កន្លែង​បានធ្វើ​កិច្ចសន្យា​បញ្ឈប់​ការប្រើប្រាស់​គ្រឿងញៀន​។ លោកនាយ​ការិយាល័យ​គ្រឿងញៀន បាន​បន្តថា ដោយឡែក​បញ្ហា​ប្រឈម ទៅ​នឹង​ការ ចែកចាយ នៅ​តាម​សំណង់​មិន​រៀបរយ ហើយ​បើ​តាម​របាយការណ៍ នៅតាម​ប៉ុសិ៍្ត​រដ្ឋបាល​ឃើញថា មាន​៥​គោលដៅ​ដូចជា ៖ តំបន់​បឹង​ឈូក និង​គោលដៅ​ផ្សេងៗ​ទៀត ក្នុង​ខណ្ឌ​ទាំង​១២ នៅ​បឹង​កក់ សង្កាត់​ស្រះចក ក្នុង​ខណ្ឌ​ដូនពេញ ហើយ​មើលទៅ​ការ​ចែកចាយ មិន​ជា​ការលក់ដូរ​ធំដុំ​នោះ​ទេ តែ​វា​ជា​ករណី​ចែកចាយ​យ៉ាងសកម្ម ហើយ​ក្នុង​ការលក់​ជួញដូរ​នេះ គឺ​ភាគច្រើន​គេ​ប្រើប្រាស់​លើ​កុមារ​តូចៗ ក្មេង​តូចៗ ដែល​មិន​គ្រប់​អាយុ​ត្រឹម​១២ ឬ​១៣​ឆ្នាំ​ប៉ុណ្ណោះ ឬ​អាច​ជនពិការ​ផងដែរ​ក៏មាន​។ មនុស្ស​ទើប​ចេញពី​ពន្ធនាគារ គឺ​គេ​ធ្វើ​សកម្មភាព នៅ​តំបន់​មិន​រៀបរយ​នេះ ក្នុងនោះ បាន​សង្កេតឃើញថា គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដូនពេញ បាន​ចុះ​ធ្វើ​រដ្ឋបាល ហើយ​បាន​រុះរើ​ផ្ទះ​តូចៗ នៅតាម​បណ្តោយ​ផ្លូវ​រថភ្លើង សង្កេតឃើញថា មានការ​ថមថយ​បន្តិច​ដែរ​។​

    ​គួរកត់សម្គាល់​ផងដែរ​ថា បទល្មើស​ព្រហ្មទណ្ឌ បាន​កើនឡើង​ខ្ពស់ នៅក្នុង​ខែ​មករា មិថុនា កក្កដា និង​ខែសីហា ក្នុងពេល​ដែល​សមត្ថកិច្ច​កំពុង ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សម្រាប់​ពិធីបុណ្យ​ធំៗ និង​ក្នុង​ពេល​ដំណើរការ រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ក្នុង​រាជធានី​ភ្នំពេញ​៕

    ប្រភព៖ CEN

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ