• តារាចម្រៀង ឱក សុគន្ធកញ្ញា មាន​គម្រោង ចង់​លូក​ដៃ​បោះ​ទុន​ចូល​ទៅ​ក្នុង វិស័យ​អចលន​ទ្រព្យដូចគេដែរ!

    (ភ្នំពេញ)៖ តារាចម្រៀងកំពុងតែល្បីល្បាញខ្លាំង ក្នុងស្រទាប់យុវវ័យ ជាពិសេសតាមរយៈបទ «ម៉ាប់ៗ» កញ្ញា ឱក សុគន្ធកញ្ញា បានបង្ហើបឲ្យដឹងពីចង់លូកដៃបោះទុនចូលទៅក្នុង វិស័យអចលនទ្រព្យ ប៉ុន្តែមិនមែនទិញលក់ដីឡូតិ៍ ដូចតារាមួយចំនួននោះទេ ពោលគឺនាងទិញដីជាចម្ការតែម្ដង ដែលការបង្ហាញគម្រោងបែបនេះ ត្រូវបានគេមើលឃើញថា មានអ្នកសិល្បៈល្បីៗច្រើនរូបមកហើយ បានងាកទៅរកជំនួញដីធ្លី ពោលគឺវិស័យអចលនទ្រព្យ បន្ទាប់ពីការងារសិល្បៈរបស់ពួកគេ ទទួលបានជោគជ័យ។

    តារាចម្រៀង ឱក សុគន្ធកញ្ញា បានថ្លែងប្រាប់ថា ក្រោយពេលបានចូលរួម ក្នុងពិធីប្រកាសលក់ចម្ការរបស់គម្រោង «ឋានព្រះឥន្ទ​» រួចមក បានធ្វើឲ្យនាងចាប់អារម្មណ៍តែម្ដង ដោយក្នុងចំណោមប្រភេទចម្ការទាំងអស់ គឺនាងពេញចិត្តគម្រោងចម្ការធុរ៉េន និងខេត្តកំពត។ នៅក្នុងពិធីនោះ នាងថាខ្លួនទទួលបានតម្លៃខ្លួនខ្ពស់ ទើបនាងនៅកំដរពិធីតាំងពីព្រលប់ រហូតដល់ចាប់រង្វាន់ធំហើយ ហើយថែមទាំងបកស្រាយបទចម្រៀងច្រើនបទ ធ្វើឲ្យពិធីទាំងមូលកញ្ជ្រោលខ្លាំង។

    ​ឱក សុគន្ធកញ្ញា បាននិយាយប្រាប់បន្តថា នាងមិនធ្លាប់បានឮគម្រោងពុះដីឡូតិ៍ណា ដែលលក់ជាចម្ការមួយហិកតាៗ ហើយក្រុមហ៊ុន មានទាំងសេវាបង់រំលោះ និងសេវាថែទាំងដំណាំឲ្យរហូតដល់បានផល ហើយជាប្រភេទដីចម្ការ ដែលមានប្លង់កម្មសិទ្ធិ បែបនេះនោះទេ ទើបនាងយល់ថា នាងនឹងសិក្សាទិញចម្ការធុរ៉េន ពីក្រុមហ៊ុននេះឲ្យបានមួយចំនួន អាស្រ័យទៅតាមការចង់បានជាក់ស្ដែង។ នាងថា ខ្លួនចង់បានដីចម្ការធុរ៉េបែបនេះជាយូរមកហើយ ប៉ុន្តែបណ្ដាលមកពីខ្វះអ្នកមើលថែទាំដំណាំ និងមិនចង់ចំណាយថវិកា ទាំងដុលតែម្ដង ទើបនាងចេះតែឃ្វាងៗរឿងទិញចម្ការ​។​

    ដោយឡែក លោក ហង្ស ព្រីន្សយ៉ា ម្ចាស់គម្រោង និងជាប្រធានគម្រោងឈ្មោះ «ឋានព្រះឥន្ទ» បានអះអាងថា រយៈពេលច្រើនឆ្នាំមកហើយ ដែលក្រុមហ៊ុនរបស់លោកសម្ងំ ទិញបានចម្ការអ្នកស្រី រហូតដល់រាប់ពាន់ហិកតា​ នៅខេត្តមណ្ឌលគីរី រតនៈគីរី កំពត និង​ពោធិសាត់ជាដើម ហើយបានវិនិយោគ ដាំជាដំណាំផ្សេងអាស្រ័យ ទៅតាមសណ្ឋានដី។ ប៉ុន្តែដោយសារក្រុមហ៊ុនយល់ថា បើក្រុមហ៊ុនបន្តវិនិយោគដំណាំធុរ៉េន ដូងក្រអូប និងប័រ តែម្នាក់ឯងរបៀបនេះ គឺនៅថ្ងៃណាមួយពិតជា​មានហានិភ័យ​ អ៊ីចឹងហើយទើបក្រុមហ៊ុន​ សម្រេចពុះដីចម្ការដែលខ្លួនទិញ បានរហូតដល់រាប់ពាន់ហិកតា​នោះ ជាឡូតិ៍តូចៗវិញ ដោយក្នុងឡូតិ៍មានទំហំ១ហិកតាៗ ហើយលក់បង់រំលោះ ដើម្បីឲ្យមានការចូលរួមវិនិយោគ ដើម្បីបន្ថយបន្ទុករបស់ក្រុមហ៊ុន។

    ប៉ុន្តែក្រុមហ៊ុននៅតែបន្តផ្ដល់ជូននូវពូជដំណាំ និងការថែទាំដោយបុគ្គលិកជំនាញ រហូតដល់៤ឆ្នាំ ឬ៦ឆ្នាំ ដែលជារយៈពេលឲ្យបង់រំលោះនោះ ដើម្បីឲ្យចម្ការទាំងឡាយ នៅតែមានដំណាំចេញផ្លែចេញផ្កា ងាយស្រួលអោយក្រុមហ៊ុនទទួលទិញផល។ ​គម្រោងដីចម្ការពុះឡូតិ៍របស់ខ្លួន មានតម្លៃពី១៤០០០រហូតដល់ជាង៤ម៉ឺន ក្នុងមួយហិកតា​ ដោយនៅទឹកដីខេត្តមណ្ឌលគីរី គឺជាចម្ការប៊័រ នៅកំពតជាចម្ការធុរ៉េន និងនៅខេត្តពោធិ៍សាត់ គឺជាចម្ការដូងក្រអូប។ ក្នុងនោះក្រុមហ៊ុនក៏ នឹងពុះលកក់ចម្ការក្រូច និងចម្ការឫស្សី ជាហិកតា​ៗឲ្យបង់រំលោះបែបនេះ ក្នុងពេលខាងមុខផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ