Barcelona ឡើង​​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពាន Copa del Rey ក្រោយ​​បំបាក់ Real Madrid

(ម៉ាឌ្រីដ)៖ ក្រុមការពារតំណែងជើងឯក FC Barcelona បានឡើងទៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់លំដាប់ទី២ អេស្ប៉ាញ Copa del Rey ក្រោយបំបាក់ម្ចាស់ផ្ទះអធិរាជស Real Madrid ក្នុងលទ្ធផលបច្ចេកទេស ៣-០ នាយប់មិញនេះនៅ កីឡដ្ឋាន Santiago Bernabeu បញ្ចប់ជើងទី២ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

កីឡាករខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្គាយ Luis Suarez រកបាន ២គ្រាប់នៅនាទីទី៥០ និងប៉េណាល់ទីនៅនាទី៧៣ ខណៈខ្សែការពារ Raphael Varane បានធ្វេសប្រហែសចូលទីខ្លួនឯងនៅនាទីទី៦៩ ដើម្បីជូនដំណើរក្រុមអ្នកមានបុណ្យ FC Barcelona ឡើងទៅការពារជើងឯកក្នុងវគ្គផ្តាច់ព្រ័ត្របន្តទៀត ដែលត្រូវប៉ះ Real Betis ឬក៏ Valencia ដែលត្រូវប្រកួតបញ្ចប់ជើងទី២ នៃវគ្គ៤ក្រុមចុងក្រោយរាត្រីនេះផងដែរ។

គួរបញ្ជាក់ផងដែរថា Barcelona បានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ១-១ កាលពីជើងទី១ នៅកីឡដ្ឋាន Camp Nou តែបានធ្វើការវាយបកឈ្នះ ៣-០ វិញក្នុងជើងទី២ នារាត្រីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ខណៈកំពុងនាំមុខកំ ពូលដាច់ផងដែរនៅ La Liga៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ