• ជនជាតិអង់គ្លេសម្នាក់ ពេញចិត្តម៉ូតផ្ទះខ្មែរ ក៏សម្រេចសង់ ១០ខ្នងឲ្យទៅ​បុគ្គលិកខ្លួន (មានវីដេអូ)

    ជនជាតិអង់គ្លេសម្នាក់ បានសម្រេចចិត្តឲ្យគម្រោងមួយឈ្មោះថា ផ្ទះមេគង្គ សង់លំនៅឋានសម្រាប់បុគ្គលិកក្នុងចម្ការកៅស៊ូ ជាង ១០ខ្នងក្នុងខេត្តក្រចេះ។

    បរទេសដែលចេះខ្មែរបានយ៉ាងច្បាស់នេះឈ្មោះ ម៉ាទីន ជាអ្នកគ្រប់គ្រងផ្នែកសាងសង់ចម្ការកៅស៊ូ បានសរសើរមិនដាច់ពីមាត់ ពីភាពស្រស់ស្អាត គុណភាព និងការយកចិត្តទុកដាក់របស់ជាង ជាពិសេសគឺម៉ូតផ្ទះ និងតម្លៃតែម្តង។ ម៉ាទីន បានបន្ថែមទៀតថា រយៈពេល ២០ឆ្នាំហើយ ដែលលោករស់នៅក្នុងទឹកដីកម្ពុជា នេះជាលើកទី១ហើយ ដែលបរទេសជនជាតិអង់គ្លេស ឃើញផ្ទះដែលធ្វើឲ្យលោកពេញចិត្ត។ ជាមួយ​គ្នា​ ក្រៅ​ពី ១០ ខ្នង​ដែល​ទើប​នឹង​សង់​នេះ លោក​មាន​គម្រោង​សង់​បន្ត​បន្ទាប់​ទៀត​សម្រាប់​បុគ្គលិកផ្សេងៗ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ