• តោះ! ទៅលេងបុណ្យសមុទ្រ ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា នៅឆ្នេរឯករាជ្យ ខេត្តព្រះសីហនុ

    (ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ បានសហការជាមួយ BLUE MEDIA CAMBODIA បើកកិច្ចប្រជុំត្រៀមរៀបចំសង្ក្រាន្តសមុទ្រ ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០១៩ខាងមុខ នៅឆ្នេរឯករាជ្យ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

    សង្ក្រាន្តសមុទ្រ រយៈពេល៣ថ្ងៃ នៅសួនច្បារឆ្នេរឯករាជ្យ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ មានកម្មវិធីដូចជា ចុចប៊ូតុងប្រកាសបើកកម្មវិធីសង្ក្រាន្តសមុទ្រ មានការសម្តែងសិល្បៈ ល្បែងប្រជាប្រិយខ្មែរ ដែលពេញនិយម ការប្រគុំតន្ត្រីខ្នាតធំ ស្តង់ពិព័រណ៍ទេសចរណ៍ ស្តង់ពិពណ៍ពាណិជ្ជកម្មប្រមាណជា ៣០០ស្តង់ កីឡាកម្សាន្តនានា នៅលើឆ្នេរខ្សាច់ និងលើសួនច្បារ មានកម្មវិធីបង្ហោះគោម បណ្តែតគោមទឹក និងការបាញ់កាំជ្រួច ដើម្បីអបអរសាទរសង្ក្រាន្តសមុទ្រ នៅខេត្តព្រះសីហនុ ឱ្យមានការទាក់ទាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្ត សង្ក្រាន្តសមុទ្រនៅខេត្តព្រះសីហនុ កាន់តែច្រើនបន្ថែមទៀត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ