• ឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត់ត្រា គ្រោងបង្កើតសាលាបង្រៀនភាសាកូរ៉ឥតគិតថ្លៃ សម្រាប់បងប្អូនដែលចង់រៀន!

    ឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត់ត្រា ធ្លាប់ជាពលករខ្មែរដែលបម្រើការងារនៅប្រទេសកូរ៉េ ដែលបានតស៊ូក្នុងជីវិតយ៉ាងលំបាកទម្រាំឈានជើងមកដល់សព្វថ្ងៃនេះ ដោយសារមើលឃើញក្តីលំបាកនោះ លោក ឡេង ណាវ៉ាត់ត្រា បានបង្ហើបប្រាប់ថា លោកមានគម្រោងនឹងបើកសាលាបណ្តុះបណ្តាលភាសាកូរ៉េជាច្រើនកន្លែង សម្រាប់បងប្អូនដែលមានបំណងចង់ស្វែងរកការងារធ្វើនៅប្រទេសកូរ៉េដោយសិក្សាឥតគិតថ្លៃ ។

    ស្របពេលដែលលោក ឡេង ណាវ៉ាត់ត្រា ប្រកាសថានឹងបើកសាលាបណ្តុះបណ្តាលភាសាកូរ៉េនេះ លោកក៏បានប្រកាសនឹងបើកដំណើរការផលិតកម្ម Galaxy ឡើងវិញដែរ បន្ទាប់ពីមើលឃើញថាវិស័យសិល្បៈកំពុងរីកចម្រើនឡើង ។

    លោក ឡេង ណាវ៉ាត់ត្រា បានឱ្យដឹងថា លោកបានសម្រេចចិត្តបោះទុនក្នុងគម្រោងសាងសង់អគារសិក្សាភាសាកូរ៉េមួយកន្លែង ក្នុងចំណោម ៣ កន្លែងតែម្តង ដើម្បីជួយសម្រួលដល់បងប្អូនដែលមានបំណងចង់ចេញទៅបម្រើការងារនៅប្រទេសកូរ៉េ និង ក្នុងស្រុកផងដែរ ដើម្បីចូលរួមចំណែកលើកស្ទួយធនធានមនុស្ស ។ មិនតែប៉ុណ្ណោះបងប្អូនដែលចុះឈ្មោះចូលរៀន មិនចាំបាច់ចំណាយអ្វីទាំងអស់ ទាំងការចុះឈ្មោះចូលរៀន និង ការស្នាក់នៅ ដោយសារខាងលោកជាអ្នករ៉ាប់រងទាំងអស់ ។

    លោក ឡេង ណាវ៉ាត់ត្រា បានបន្ថែមទៀតថា រាល់ការចំណាយទាំងអស់ មិនមែនមានតែក្រុមហ៊ុនរបស់លោកតែម្នាក់ឯងនោះទេ គឺលោកនឹងគៀងគរឱ្យមានការចូលរួមពីសប្បុរសជនជាច្រើនទៀត ជាក់ស្តែងបើមានក្រុមហ៊ុន អាគារ ឬ ជួយសម្ភារ និង ជួយផ្គត់ផ្គង់គ្រូបង្រៀននោះ គឺលោកទទួលទាំងអស់ ។

    មូលហេតុដែលធ្វើឱ្យលោក ឡេង ណាវ៉ាត់ត្រា សម្រេចចិត្តបោះទុនរាប់លានដុល្លារ លើគម្រោងបង្កើតសាលាកូរ៉េនេះឡើង គឺដោយសារតែលោកយល់ឃើញថា តម្រូវការភាសាកូរ៉េមានភាពចាំបាច់ចំពោះបងប្អូនខ្មែរដែលមានបំណងចង់ទៅធ្វើការនៅប្រទេសនោះ ។ គម្រោងសាងសងសាលាភាសាកូរ៉េនេះមាននៅខេត្ត ព្រះសីហនុ , ភ្នំពេញ និង នៅតំបន់ប៉ោយប៉ែត ដោយប្រើថវិការប្រហែល ១ លានដុល្លារ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ