ជួយស៊ែរផង! ឥឡូវនេះ មានល្បែងអាក្រក់មួយលើ YouTube ហៅ «ហ្គេមធ្វើអត្តឃាត (Momo challenge)» កំពុងគំរាមកំហែងកុមារតូចៗ ដែលចូលចិត្តមើលគំនូរជីវចល និង Fortnite

«ហ្គេមធ្វើអត្តឃាត» ដែលមានឈ្មោះថា Momo កំពុងតែវាយប្រហារអនឡាញ ដោយ clip វីដេអូ «Momo challenge» នេះនឹងបង្ហាញខ្លួននៅពេលដែលកូនតូចៗរបស់លោកអ្នកកំពុងមើល Peppa Pig ឬ Fortnite ។

សាលារៀននៅទូទាំងប្រទេសអង់គ្លេសបាននិយាយថា កុមារត្រូវបានគេកំណត់គោលដៅដោយរូបភាពគួរឱ្យរន្ធត់ និងឈុតនៃតួអង្គដ៏រំខាន នៅលើគេហទំព័រចែករំលែកវីដេអូ។ ហើយ Momo challenge នេះគឺមានទាក់ទិននឹងការស្លាប់របស់កុមារចំនួន ២ករណី ដោយវានឹងធ្វើឱ្យកុមារភ័យខ្លាច និងធ្វើរឿងអ្វីមួយដែលមានហានិភ័យ ឬសម្លាប់ខ្លួនតែម្តង។

មិនថាកូនតូចៗរបស់អ្នកកំពុងតែមើលវីដេអូពី Youtube (សម្រាប់កុមារ) ជាធម្មតា វីដេអូ Momo challenge ដ៏រន្ធត់នេះអាចនឹងចេញមកដោយឯកឯងជាពិសេសគឺនៅពេលកូនតូចៗរបស់អ្នកមើលវីដេអូ Peppa Pig ឬ Fortnite។ Momo challenge នេះនឹងបំភ័យកូនតូចរបស់អ្នក ហើយគំរាមកំហែងពួកគេឱ្យធ្វើរឿងដែលមានហានិភ័យ ដោយមិនឱ្យប្រាប់ដល់អាណាព្យាបាលនោះឡើយ។

ដូច្នេះលោកអ្នកដែលជាអាណាព្យាបាលកូនតូច គួរយកចិត្តទុកដាកឱ្យមែនទែន ទៅលើវីដេអូដែលពួកគេចូលចិត្តមើល៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ