• អភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា៖ ចាប់ពីថ្ងៃនេះទៅ «រថយន្តធុនធំដឹកទំនិញគ្រប់ប្រភេទ» មិនត្រូវអនុញ្ញាតឲ្យចូលក្រុងជាដាច់ខាត ចាប់ពីម៉ោង៦ព្រឹក រហូតដល់ម៉ោង៩យប់!

    ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានកោះអញ្ជើញអាជ្ញាធរខណ្ឌទាំង១២ សមត្ថកិច្ចពាក់ព័ន្ធ និងម្ចាស់ក្រុមហ៊ុនក្រឡុកស៊ីម៉ង់ នៅក្នុងរាជធានីភ្នំពេញទាំងអស់ មកប្រជុំដើម្បីណែនាំពីការងារមួយចំនួន ពាក់ព័ន្ធនឹងការហាមរថយន្តធំៗ ចេញ-ចូលក្រុង ខណៈដែលរាជធានីភ្នំពេញកំពុងប្រឈម នឹងការកកស្ទះចរាចររាល់ថ្ងៃ។

    ក្នុងកិច្ចប្រជុំនោះលោក ឃួង ស្រេង បានឲ្យដឹងថា រថយន្តធុនធំដឹកទំនិញគ្រប់ប្រភេទ ចាប់ពីថ្ងៃនេះទៅ មិនមានការអនុញ្ញាតឲ្យចេញចូលរាជធានីភ្នំពេញនៅពេលថ្ងៃជាដាច់ខាត ចាប់ពីម៉ោង៦ ព្រឹករហូតដល់ម៉ោង៩យប់។

    ចំពោះរថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ មិនអនុញ្ញាតឲ្យចេញ-ចូល រាជធានីភ្នំពេញជាដាច់ខាត ចាប់ពីម៉ោង៦ព្រឹក រហូតដល់ម៉ោង៩យប់ ដូច្នេះទេអាជ្ញាធរនឹងមានសមត្ថកិច្ចតាមគោលដៅទាំងអស់ ត្រូវពិនិត្យចំពោះការចេញចូលរថយន្តធំយ៉ាងនេះ តែបើមានបញ្ហារថយន្តធំធ្លាយចូលក្រុងតាមគោលដៅណានោះ គោលដៅនោះ គឺជាអ្នកទទួលខុសត្រូវ ចំពោះរដ្ឋរដ្ឋបាលរាជធានី។

    យោងតាមស្មារតីអង្គប្រជុំរវាងរដ្ឋបាលរាជធានីភ្នំពេញ និងម្ចាស់ក្រុមហ៊ុនរថយន្តក្រឡុកស៊ីម៉ង់ត៍ បានឯកភាពតាមគោលការណ៍ណែនាំ របស់រដ្ឋបាលរាជធានីចំពោះពេលម៉ោងចេញចូល ដែលបានកំណត់ផងដែរ។

    ការចេញបំរាមរបស់អភិបាលរាជធានីភ្នំពេញខាងលើនេះ ​បានកើតមានឡើង បន្ទាប់ពីព្រឹកម្សិលមិញ មានរថយន្តធំមួយគ្រឿង បានបើកបរខុសម៉ោងកំណត់ នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំងនោះ គឺរថយន្តមួយគ្រឿងនេះ បានផ្ទុកទំនិញខ្ពស់ហួសហេតុ រហូតមិនអាចបើកចូលក្រោមស្ពានបាន និងបានថយក្រោយហើយក៏ទៅប៉ះបង្កាន់ដៃ ស្ពានបណ្តាលឲ្យរងការខូចខាតផងដែរ។

    ក្រោយមានករណីនេះកើតឡើងភ្លាម និងមានការចែករំលែកជាបន្តបន្ទាប់ នៅតាមបណ្តាញសង្គម Facebook នោះ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានបញ្ជាឲ្យសមត្ថកិច្ច ឃាត់ទាំងរថយន្ត និងអ្នកបើកបរបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ