• កូនប្រុស សមាជិកព្រឹទ្ធសភាខេត្តប៉ៃលិន និងប្រពន្ធ រកស៊ីជួញដូរគ្រឿងញៀនដុះស្លែ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

    ខេត្តប៉ៃលិន ៖ ក្រោយសមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើការចុះបង្ក្រាបជាក់ស្តែង ដោយចាប់ឃាត់ខ្លួនជនសង្ស័យ ប្តីប្រពន្ធ ជាមុខសញ្ញារកស៊ីជួញដូរគ្រឿងញៀនដ៏សកម្ម នៅក្នុងភូមិ ។

    មុខរបរខុសច្បាប់មួយនេះ បានដំណើរការទៅមុខយ៉ាងរលូន អស់រយ:ពេលជាយូរមកហើយ តាមពិតទៅគឺពួកគេជាកូនរបស់បុរសម្នាក់ ដែលគេស្គាល់ថា ជាសមាជិកព្រឹទ្ធសភា ។
    ហេតុការណ៍ចុះបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនប្រុសស្រីជាកូនសមាជិក ព្រឹទ្ធសភានេះ បានកើតឡើងកាលពីរសៀល ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៩ ស្ថិតនៅចំណុចក្នុងផ្ទះជនសង្ស័យ ស្ថិតនៅភូមិដូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

    ប្រភពព័ត៌មានពីលោក សោម ប៉ឹម ស្នងការរងទទួលបន្ទុកគ្រឿងញៀន បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ប្ដីប្រពន្ធខាងលើ ៖ ទី១- ឈ្មោះ យ៉ន ប្ញទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ ត្រូវជាប្តី ជនជាតិខ្មែរ មុខរបរធ្វើចំការ ទី០២-ឈ្មោះ ឈឺន គន្ធា ភេទស្រី អាយុ៣៩ឆ្នាំ ត្រូវជាប្រពន្ធ មុខរបរមេផ្ទះ ទាំងពីរនាក់ ជាកូន និងកូនប្រសាររបស់លោក យឹម សេត សមាជិកព្រឹទ្ធសភា ។

    ប្រភពបន្តទៀតថា ក្រោយឆែកឆេររួចនគរបាលជំនាញ បានដកហូតនូវវត្ថុតាងមួយចំនួនរួមមាន ៖-ម្សៅក្រាមពណ៌សថ្លា សង្ស័យថា ជាសារធាតុញៀន ( ម៉ាទឹកកកចំនួន៣០កញ្ចប់ ) ក្នុងនោះ១កញ្ចប់ធំ និង២៩កញ្ចប់តូច ដែលមានទំងន់៤,៧៦ក្រាម ថ្លឹងទាំងថង់ប្លាស្ទិក រួមជាមួយឧបករណ៍សម្រាប់ជក់ មួយចំនួនទៀតផងដែរ ។ ចំណែកឈើធ្នង់ និងខ្វាវ មួយចំនួន នៅក្នុងបរិវេណផ្ទះជនសង្ស័យ ត្រូវបានខាងរដ្ឋបាលព្រៃឈើ ដកហូតយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើផងដែរ ។

    ពាក់ព័ន្ធបញ្ហានេះ បច្ចុប្បន្នកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានសហការ ជាមួយនិងអធិការនគរបាលស្រុកសាលាក្រៅ បាននាំខ្លួនជនសង្ស័យទាំងពីរនាក់ រួមជាមួយវត្ថុតាង ដើម្បីធ្វើការសាកសួរ និងរៀបចំកសាងសុំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ៕

    ប្រភព៖ ANN
    ដោយ ៖សុខហៃ

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ