• ទីបំផុត MicroSD ទំហំដល់ទៅ 1TB មានជាលើកដំបូងលើលោក ក្នុងតម្លៃត្រឹមតែ…

    ​ទោះ​បី​ជា​ស្មាតហ្វូន​ស៊េរី​ទំនើប​បច្ចុប្បន្ន អាច​គាំទ្រ​ការ​បន្ថែម microSD ដល់​ទំហំ 2TB ក្ដី ប៉ុន្តែ​មិន​ទាន់​មាន​ក្រុមហ៊ុន​ណា​មួយ​ផលិត​បាន​នៅ​ឡើយ។ តែ​ឥឡូវ​នេះ ​បាន​ដល់​យុគ​សម័យ microSD ទំហំ 1TB ដំបូង​គេ​ក្នុង​លោក ទើប​តែ​ចេញ​​ពេល​ថ្មីៗ​នេះ ដែល​មាន​តម្លៃ​ថ្លៃ​ជាង​ទូរសព្ទ​ទំនើប​មួយ​គ្រឿង​ទៅ​ទៀត។

    ​តាម​ប្រភព​ព៏ត៌មាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Western Digital បាន​បញ្ចេញ​​នូវ​ប្រភេទ​កាត​ផ្ទុក​ទិន្នន័យ​ SanDisk microSD ទំហំ 1TB តម្លៃ ៤៤៩ ដុល្លារ នឹង​ដាក់​ឲ្យ​បញ្ជា​ទិញ​នៅ​អំឡុង​ខែ​មេសា ឆ្នាំ ២០១៩។ មួយ​ជម្រើស​ទៀត ទំហំ ៥១២GB តម្លៃ ១៩៩ ដុល្លារ។ តែ​យ៉ាង​ណា​នេះ​មិន​ទាន់​ជា​តម្លៃ​ផ្លូវការ​ទេ។ (ទូរសព្ទខ្លះតម្លៃត្រឹម ៣៥០ ឬ ៤០០ ដុល្លារ)។

    MicroSD នេះ​អាច​រាប់​ចូល​ជា microSD ទំហំ​ធំ​បំផុត​ក្នុង​លោក​នា​ពេល​បច្ចុប្បន្ន ដោយ​សារ​ទំហំ​​ប៉ុន​​នេះ​​អាច​អនុញ្ញាត​ឲ្យ​យើង​ថត​វីដេអូ​កម្រិត Full HD 1080p បាន​លើស ៤០ ម៉ោង និង​ល្បឿន​ផ្ទេរ​ទិន្នន័យ​ធ្វើ​បាន​ដល់ 100MB/S៕

    ប្រភព៖ Sabay

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ