• ខឹងខ្លាំងពេក! ប៉ាគីស្ថាន សម្រេចឈប់ឲ្យបញ្ចាំង​ «ភាពយន្តភាគ​ឥណ្ឌា» តាម​ទូរទស្សន៍ទៀតហើយ!

    (អ៊ីស្លាម៉ាបាដ)៖ រដ្ឋាភិបាល​ទីក្រុងអ៊ីស្លាម៉ាបាដ​បានកោះហៅ ​ឧត្តមស្នង​ការស្តីទី​នៃប្រទេសឥណ្ឌា​ប្រចាំ​នៅប៉ាគីស្ថាន ដើម្បីសម្តែងការ​ប្រឆាំងចំពោះ​ការរំលោភដែនអាកាស​របស់កងយន្តហោះចម្បាំង​ឥណ្ឌា ហើយបានបង្គាប់ឲ្យ​ឈប់មានការចាក់បញ្ចាំង​ខ្សែ​ភាព​យន្តឥណ្ឌានៅតាមកញ្ចក់ទូរទស្សន៍​ប៉ាគីស្ថាន​តទៅទៀត​។ នេះបើតាម​ការដកស្រង់​ការ​ផ្សាយ​ចេញពី ទីភ្នាក់ងារ​ព័ត៌មានចិន​ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។

    នាថ្ងៃអង្គារ​សប្តាហ៍នេះ ការិយាល័យ​កិច្ចការបរទេស​របស់រដ្ឋមន្រ្តីការបរទេស​ស្តីទីនៃប៉ាគីស្ថាន បានសម្តែងការ​ជំទាស់​ចំពោះ​​​លោក ហ្គោរ៉ាវ អាលូវ៉ាលៀ (Gaurav Ahluwalia) ជុំវិញការ​រំលោភ​​បំពាន​របស់ឥណ្ឌា​មកលើអធិបតេយ្យភាព និងបូរណភាព​ទឹកដី​​របស់​ប៉ាគីស្ថាន តាម​រយៈការបញ្ជូន​យន្តហោះ​ចម្បាំង ០៨គ្រឿង ហោះ​ឆ្លងចូលមកក្នុងដែនដី​ប៉ាគីស្ថាននៅ​តំបន់កាស្មៀរប៉ែកខាង​ប៉ាគីស្ថាន។

    ប៉ាគីស្ថាន​ក៏បាន​ទាត់ចោលការអះអាង​របស់ឥណ្ឌាផ​ងដែរថា យន្តហោះចម្បាំង​របស់ពួកគេ បានវាយប្រហារ​ចំទីតាំងជ្រកកោណរបស់ភេរវករ​ធំ​មួយ​ ហើយផ្តាច់ជីវិត​មនុស្សមួយចំនួន ហើយទីក្រុងអ៊ីស្លាម៉ាបាដ​បានព្រមាន​បន្ថែម​ទៀតថា ទង្វើរបស់ឥណ្ឌាគឺជាការគំរាមកំហែង​មួយដល់សន្តិភាព​នៅក្នុងតំបន់ ដូច្នេះហើយ​ប៉ាគីស្ថាន​នឹងធ្វើការសងសឹក​ទៅវិញជាក់ជា​មិនខាន។ បន្ថែមពីនេះ​រដ្ឋមន្រ្តីព័ត៌មាន​ប៉ាគីស្ថាន លោក ហ្វាវ៉ាដ ឆូឌ្រី (Fawad Chaudhry) បានបង្គាប់​ឲ្យ​សមាគម​ខ្សែភាពយន្ត​​ប៉ាគីស្ថាន ចេញបម្រាម​​​ដើម្បីបញ្ឈប់លែង​ឲ្យមានការចាក់បញ្ចាំង​ខ្សែភាពយន្តឥណ្ឌា នៅក្នុងប្រទេស​ប៉ាគីស្ថាន​តទៅ​ទៀត។

    គួរជម្រាបថា​ រឿងហេតុខាងលើ​បានកើតឡើង ចំពេលភាពតានតឹង​នៅតែបន្តកើនឡើងរវាង​មហាអំណាច​នុយក្លេអ៊ែរទាំងពីរ បន្ទាប់ពីមានក​រណីវាយប្រហារដោយ​បំផ្ទុះគ្រាប់បែក​អត្តឃាត កាលពីពាក់កណ្តាល​ខែកុម្ភៈ ទៅលើ​កម្លាំង​សន្តិសុខឥណ្ឌា​នៅ​មួយផ្នែកនៃ​តំបន់​ការស្មៀរ​ដែលកាន់កាប់ដោយឥណ្ឌា បណ្តាល​មនុស្សជាង ៤០នាក់​បាត់បង់​ជីវិត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ