• ហួសចិត្ត! ស្ត្រីមានជំងឺរ៉ាំរ៉ៃក្នុងខ្លួនម្នាក់ ត្រូវជនសតិមិនគ្រប់ម្នាក់ ចូលចាប់រំលោភសេពសន្ថវៈរហូតសន្លប់ នៅព្រៃវែង

    ខេត្តព្រៃវែង៖ កាលពី រសៀលថៃ្ងអាទិត្យ ៥រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ២០១៩ ពិតជាអសីលធម៌ ណាស់ដែល ស្ត្រីមានជំងឺរ៉ាំរ៉ៃក្នុងខ្លួនម្នាក់ត្រូវជនសតិមិនគ្រប់ម្នាក់ចូលចាប់រំលោភសេពសន្ថវៈរហូតសន្លប់ ខណៈស្ត្រីរងគ្រោះ រូបនេះកំពុងដេកក្នុងផ្ទះតែម្នាក់ឯង ស្ថិតនៅក្នុងផ្ទះរបស់ជនរងគ្រោះក្នុង ខេត្តព្រៃវែង ។

    ស្ត្រី រងគ្រោះខាងលើអាយុ៤៧ឆ្នាំ ។ រីឯជន សង្ស័យឈ្មោះផល សុភន អាយុ៤០ឆ្នាំ មានទីលំនៅមិនពិតប្រាកដហើយជា មនុស្សមានសតិមិនគ្រប់ទេ ។ ប្រភពពី សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថានៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះកំពុងដេកនៅក្នុងផ្ទះម្នាក់ឯង ចំណែកកូនស្រីទៅធ្វើការនៅខាងក្រៅផ្ទះ បាត់អស់។នៅពេលដែលជនសង្ស័យដើរចូលទៅកូនស្រីជនរង គ្រោះក៏បានឃើញដែរប៉ុន្តែដោយសារ តែខ្លាចជនសង្ស័យនេះ ជាជនសតិមិន គ្រប់ធ្វើបាបទើបមិនហ៊ានឃាត់សួរនាំ ហើយបានរត់ទៅរកលោកមេភូមិ និងហៅសមត្ថកិច្ចឱ្យទៅជួយធ្វើអន្តរាគមន៍ ព្រោះឃើញជនសង្ស័យ ចូលទៅក្នុងផ្ទះរបស់ខ្លួន មិនដឹងមានបំណងអ្វីនោះទេ ។ សមត្ថកិច្ចទទួលបានព័ត៌មាននេះភ្លាម ទាំងលោកមេភូមិនិងមន្ត្រីប៉ុស្តិ៍រដ្ឋបាល នាំគ្នាចុះទៅភ្លាម ប៉ុន្តែពេលទៅដល់ឃើញជនសង្ស័យ កំពុងដើរចេញមក ក្រៅវិញលុះក្រឡេកមើល ខាងក្នុងផ្ទះ ស្រាប់តែឃើញជនរងគ្រោះ សន្លប់ ហើយរាងកាយអាក្រាត ល្វែងក្រោម និងមានទឹកកាមប្រឡាក់លើខ្លួនទៀត។

    ជនរងគ្រោះត្រូវជនសង្ស័យចាប់រំលោភ ហើយដោយសារជនរងគ្រោះ មានជំងឺរ៉ាំរ៉ៃប្រចាំកាយទៀតទើបពេលត្រូវគេចាប់រំលោភ ប្រើកម្លាំងខ្លាំ ងធ្វើឱ្យសន្លប់បែបនេះតែម្តងទៅ។ ជនសង្ស័យល្មោភកាមនេះ ត្រូវបានឃាត់ខ្លួនភ្លាម និងបញ្ជូនទៅអធិការដ្ឋាននគរបាល ស្រុកចាត់ការតាមច្បាប់។ រីឯស្ដ្រីរងគ្រោះត្រូវក្រុមគ្រួសារបញ្ជូនទៅ ព្យាបាលនៅមន្ទីរពេទ្យបង្អែក។ ទង្វើអសីលធម៌នេះពិតជាគួរឲ្យខ្លាចនិងឈឺចាប់បំផុតសម្រាប់ក្រុមគ្រួសារហើយពិសេសគឺម្ចាស់ខ្លួន (ស្ត្រីរងគ្រោះ) មិនដឹងថាគាត់ឈឺចាប់ បែបណានោះទេ ។ ដូច្នេះសូមកម្លាំងមាន សមត្ថកិច្ចត្រូវតែស្រាវជ្រាវនិងចាត់ការ លើជនសង្ស័យ ដើម្បីរកយុត្តិធម៌ជូនស្ត្រីរងគ្រោះផង ខណៈមហាជនខ្លះបាននិយាយ ថា អត់ជឿថាជនសង្ស័យនេះជាមនុស្សឡប់សតិនោះទេ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ