• ទូរសព្ទ​ចេញថ្មីមួយគ្រឿង មានថ្មទំហំ ១៨០០០ mAh លើសទំហំថ្ម iPhone XS Max ជិត ៥ ដង!!!

    Energizer ដែល​ជា​ក្រុមហ៊ុន​ល្បី​ឈ្មោះ​លើ​ការ​ផលិត​ថ្ម កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ប្រកាស​ចេញ​ស្មាតហ្វូន​ថ្មី​ដែល​មាន​ថ្ម​ទំហំ​មហាសាល​ដល់​ទៅ ១៨០០០ mAh ឯណោះ។ ស្មាតហ្វូន​នេះ​បាន​លេច​មុខ​ក្នុង​កម្មវិធី MWC ហើយ​រូបរាង​របស់​វា​ត្រូវ​បាន​គេ​ចែក​ចាយ​ជា​លើក​ដំបូង។

    ស្មាតហ្វូន​នេះ​មាន​ឈ្មោះ​ថា​ Energizer Power Max P18K Pop ដែល​មាន​រូបរាង​ប្រៀប​ដូច​ជា​​ដុំ​ឥដ្ឋ​មួយ​ដុំ​អ៊ីចឹង។ ជា​មួយ​ទំហំ ១៨០០០ mAh ធ្វើ​ឲ្យ​ Power Max P18K Pop មាន​ទំហំ​ថ្ម​ធំ​ជាង iPhone XS Max ជាង​ ៥ ដង​ឯណោះ។

    ​Energizer អះអាង​ថា​ស្មាតហ្វូន​នេះ​អាច​ទស្សនា​វីដេអូ​បាន​ ២ ថ្ងៃ​ ស្ដាប់​ចម្រៀង​បាន​ ១០០ ម៉ោង និង​អាច​និយាយ​ទូរសព្ទ​បាន​ ៩០ ម៉ោង។ បន្ថែម​ពី​នេះ​អាច​ Standby (ទុក​ចោល) បាន​រយៈពេល​ ៥០ ថ្ងៃ​ផង​ដែរ។

    ដោយ​ផ្ដោត​សំខាន់​លើ​ថាមពល​ថ្ម ហេតុ​នេះ Power Max P18K Pop មាន​គ្រឿង​ក្នុង​មិន​សូវ​ខ្លាំង​ក្លា​ប៉ុន្មាន​ឡើយ។ វា​មាន​បំពាក់​បន្ទះ​ឈីប​ MediaTek ដែល​មាន​ល្បឿន​រត់ ២ GHz និង​​មិន​អាច​ធន់​​នឹង​ទឹក​នោះ​ទេ។

    RAM បំពាក់​លើ​ស្មាតហ្វូន​នេះ​មាន​ទំហំ ៦ GB មាន​អេក្រង់ ៦,២ អ៊ីញ កាមេរ៉ា​ខាង​ក្រោយ​ចំនួន ៣ គ្រាប់ និង​កាមេរ៉ា​ Selfie ​ភ្លោះ​បង្កប់​ក្នុង​តួ​ខ្លួន។ Energizer គ្រោង​នឹង​បញ្ចេញ​​លក់​ Power Max P18K Pop នៅ​ខែ​មិថុនា​ខាង​មុខ ជា​មួយ​តម្លៃ​ប្រមាណ​ជា ៦៨០ ដុល្លារ៕​​​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ