• នាំរឿងទាំងកណ្តាលយប់ហ្មង! ​រថយន្ត​ធុន​ធំ​១​គ្រឿង ​បួង​ចង្កូត​មិន​ទាន់ ​ជ្រុល​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ (មានវីដេអូ)

    (ភ្នំពេញ​)៖​ បុរសម្នាក់​បើក​រថយន្ត​ធុន​ធំ​មួយ​គ្រឿង ​បួង​ចង្កូត​មិន​ទាន់​ជ្រុល​បុក​ចូល​ផ្ទះ ​ប្រជាពលរដ្ឋ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ទ្រព្យ​សម្បត្តិ​មួយ​ចំនួន​ តែ​សំណាង​ល្អ​ហេតុការណ៍​នេះ ​មិន​បណ្ដាល​ឲ្យ​មាន​អ្នក​រង​គ្រោះ​ថា្នក់​នោះ​ទេ​។

    ហេតុការណ៍​នេះកើតឡើងនៅ​វេលាម៉ោង​ជាង​១២យប់​រំលង​អាធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩ ​នៅ​តាម​បណ្ដោយ​ផ្លូវ​២១៧ ស្ថិត​នៅ​ចំណុច​ស្តុប​ផ្សារ​ថ្នល់បត់ ​សង្កាត់​ដង្កោ ​ខណ្ឌ​ដង្កោ ​រាជធានីភ្នំពេញ​។

    ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ ​គេ​ឃើញ​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​មួយ​គ្រឿង​ម៉ាក FUSO ពណ៌​ស​បៃតង​ ពាក់​ស្លាក ​តាកែវ ​3A-1959 បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រៃ​ស ​ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត ​លុះ​មក​ដល់​ចំណុច​ស្តុប​ផ្សារ​ថ្នល់​បត់​ស្រាប់​តែ​រថយន្ត​បួង​ចង្កូត​មិន​ទាន់ ​ក៏​ជ្រុល​ទៅ​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​សម្ភារ និង​ទូរស័ព្ទ​​មួយ​ចំនួន ​ដែល​គិត​ជា​ទឹក​ប្រាក់​ជាង​៣០០០០ដុល្លារ​។ ភ្លាមៗ​នោះ​អ្នក​បើក​បរ​រថយន្ត​បង្ក​បាន​បើក​ទ្វារ​រថយន្ត​​រត់​គេច​ខ្លួន​បាត់​ស្រមោល​ពី​កន្លែង​កើត​ហេតុ​តែ​ម្ដង​។ មួយ​សន្ទុះ​ក្រោយ​មក​ក៏​ឃើញ​មាន​ខាង​ដំណាង​រថយន្ត​បង្ក ​បាន​ចុះមក​ធ្វើការ​ដោះស្រាយ​គ្នា​​តែ​មិន​ត្រូវ​គ្នា​។

    ក្រោយ​កើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចទាក់ទងទៅសមត្ថកិច្ចជំនាញ ចុះមកយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ​ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ