• ប្រវត្តការឈ្លានពាន និង កាន់កាប់ខេត្តបាត់ដំបង របស់សៀម នាសម័យសង្រ្គាមលោកលើកទី ២

    នៅឆ្នាំ១៩៤១ នាកំឡុងសម័យសង្រ្គាមលោកលើកទីពីរ ឆ្លៀតពេលដែលបារាំងកំពុងចាញ់សង្រ្គាមនៅទ្វីបអឺុរ៉ុប ប្រទេសសៀម ដោយមានការគាំទ្រពីជប៉ុនដែលជាមហាអំណាចអាសីុនៅពេលនោះ បានបានឈ្លានពាន និង កាត់យកមួយភាគធំនៃខេត្តពោធិសាត់ បាត់ដំបង និង សៀមរាប (លើកលែងតែតំបន់អង្គរ) ពីប្រទេសកម្ពុជា (ឥណ្ឌូចិនបារាំង) ហើយបន្តកាន់កាប់ដោយខុសច្បាប់លើដែនដីទាំងនោះ ដល់ខែតុលា ឆ្នាំ១៩៤៦ ដោយមានព្រំប្រទល់នៅត្រង់ស្ពានអូរដូនកែវ ខេត្តពោធិសាត់​។


    កងទ័ពសៀម ដើរចូលខេត្តបាត់ដំបង (រូបទ្វារខាងក្រោយឋិតនៅដល់សព្វថ្ងៃ ហើយត្រូវបានប្រជាជននៅតំបន់នោះ គោរពបូជាដោយជឿថាសក្ត័សិទ្ធ)។​

    សៀមបានប្តូរឈ្មោះខេត្តទាំងនោះមកជា ខេត្តប្រាថាំបង ខេត្តពិបុលសង្រ្គាម ខេត្តណាខនចាំប៉ាសាក់ និង ប្តូរឈ្មោះតំបន់មួយចំនួនមកជាឈ្មោះថៃ ដូចជា ក្លងប្រាអាគី (អូរតាគី) សីុសុផុន (សេរីសោភន័) ជាដើម។ ប្រជាជនខ្មែរនៅតំបន់ទាំងនោះ ត្រូវបាន​បង្ខំឲរៀនភាសាថៃ​និង​ហាមប្រាម​មិនឲរៀនភាសាខ្មែរ ហើយថែមទាំងបានឲ ចូលរួមបោះឆ្នោតសកលថៃ ឆ្នាំ១៩៤៦ទៀតផង​។ ក្រោយសង្រ្គាមលោកលើកទីពីរ ជប៉ុនចាញ់សង្គ្រាមហើយដកទ័ពចេញពីឥណ្ឌូចិន ហើយបារាំងបានបង្ខំឲសៀមសងខេត្តដែលខ្លួនចូលកាន់កាប់ដោយខុសច្បាប់មក ឲកម្ពុជាវិញ​យ៉ាងអាម៉ាស់​។​


    ទាហានសៀម និង ទាហានជប៉ុន


    មេទ័ពសៀម


    ទង់ជាតិសៀម បក់នៅលើវិមានសាលាខេត្តបាត់ដំបង


    ខេត្តទាំងបី​ដែលសៀមកាន់កាប់ដោយខុសច្បាប់


    សំណល់អតីតបង្គោលព្រំដែន ខ្មែរ-សៀម នៅខេត្តពោធិសាត់

    ប្រភព៖ ចំណេះដឹង

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ