• ស៊ែចែកគ្នាស្គាល់ផង! យន្តហោះចម្បាំង ដែលធ្លាប់បានប្រតិបត្តិការសឹក ច្រើនជាងគេបំផុត ក្នុងប្រវត្តិទ័ពអាកាសខ្មែរ

    យន្តហោះចម្បាំង ដែលធ្លាប់បានប្រតិបត្តិការសឹកច្រើនជាងគេបំផុត នៅក្នុងប្រវត្តិទ័ពអាកាសខ្មែរ គឺយន្តហោះចម្បាំងអាមេរិកាំង ប្រភេទ North America T-28 Trojan ដែលចាស់ៗពីដើមស្គាល់ច្បាស់ និង ហៅថា «តេវាំងវ៉ីត»

    ទ័ពអាកាសខ្មែរមានយន្តហោះចម្បាំងប្រភេទ T-28 នេះសរុបប្រមានជិត៥០គ្រឿង ហើយត្រូវបានផ្តល់ឲទ័ពអាកាសខ្មែរ តាមរយះជំនួយយោធាសហរដ្ឋអាមេរិក នៅដើមទស្សវត្សន៍ទី៦០ និង នាទស្សវត្សន៍ទី៧០។

    យន្តហោះប្រភេទនេះ ភាគច្រើនហោះហើរដោយ ទ័ពអាកាសខ្មែរនាសម័យសាធារណរដ្ឋ (ជំនាន់លន់នល់ ១៩៧០-១៩៧៥) ក្នុងកំឡុងពេលសង្រ្គាមសីុវិល ហើយក្រោយពេលខ្មែរក្រហម ចូលទីក្រុងភ្នំពេញនៅឆ្នាំ១៩៧៥ យន្តហោះនេះជាច្រើន បានត្រូវពីឡុតខ្មែរ បើកហោះចេញទៅកាន់ប្រទេសថៃ និង មួយចំនួនទៀតត្រូវបានលក់ឲទ័ពអាកាសភីលីពីន ដែលនៅបន្តប្រើប្រាស់វារហូតដល់ឆ្នាំ១៩៩៤។

    យន្តហោះចម្បាំងប្រភេទនេះ ត្រូវបានផលិតដោយសហរដ្ឋអាមេរិកពីចន្លោះឆ្នាំ ១៩៥០-១៩៥៧ ហើយវាអាចហោះក្នុងល្បើន ៥៥២គម/ម៉ោង លើរយះកំពស់ ១០៨២០ម៉ែត្រ ក្នុងរយះចំងាយ ១៧៥០ គីឡូម៉ែត្រ អាចផ្ទុកគ្រាប់បែកប្រភេទរ៉ុកែត ឬ គ្រាប់បែកទំលាក់ចំនួន៦ និងអាចដំឡើងកាំភ្លើងយន្តប្រភេទ ៧មម ១២មម ឬ ២០មម ចំនួនពីរ៕

    ប្រភព៖ មោទនភាពកងទ័ព

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ