• រូបគំនូរស្តីពី សមរភូមិមួយនៅជិតឧត្តុង រវាងបារាំង និង ក្រុមទាហានរបស់ ពោធិកំបោរ នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ១៨៦៧

    រូបគំនូរស្តីពី សមរភូមិមួយនៅជិតឧត្តុង រវាងទាហានជើងទឹកបារាំង និង ក្រុមទាហានតស៊ូរបស់ពោធិកំបោរ នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ១៨៦៧ ពេលទាហានបារាំងឡោមព័ទ្ធចាប់បានពោធិកំបោរ។

    គ្រូ​ពៅ ឬ​អាចារ្យ​លាក់ ហៅ​ពោធិ​កំបោរ ជា​ព្រះ​សង្ឃ​មួយ​អង្គ មាន​ដើម​កំណើត​នៅ​ខេត្ត​រោង​ដំរី កម្ពុជាក្រោម បានក្រោកឡើងប្រយុទ្ធតស៊ូប្រឆាំងពួ​ឆាំង​ពួក​អាណា​និ​គម​និយម​បារាំង និង​បរិ​វារ រហូត​ដណ្តើម​បាន​ជ័យ​ជំនះ​ដ៏​ត្រចះ​ត្រចង់​ ដោយ​គ្រាន់​តែ​រយៈ​ពេល​​ប្រមាណ​ជា ៣​ខែ​ប៉ុណ្ណោះ បាន​វាយ​រំដោះ​យក​នគរ​កម្ពុជា​ធិបតី​ស្ទើរ​តែ​ទាំង​មូល លើក​លែង​តែ​ទី​ក្រុង​ភ្នំពេញ ដែល​ស្ថិត​នៅ​ក្រោម​​ការ​គ្រប់​គ្រង​របស់​បារាំង និង​ហ្លួង​ដដែល​។​ ការ​តស៊ូ​បាន​ចាប់​ផ្តើម​ពី​សង្គ្រាម​វាយ​លុក​ រហូត​ដល់​សង្រ្គាម​ទ័ព​ព្រៃ ដោយ​សារ​​បារាំង​បាន​បញ្ជូន​កង​ទ័ព និង​អាវុធ​យុទ្ធ​ភណ្ឌ​ទំនើប​ៗ​មក​ជួយ​ច្បាំង​ទ័ព​ហ្លួង ខណៈ​ដែល​កង​ទ័ព ប្រជា​រាស្ត្រ​របស់​​ពោធិ​កំបោរ​មាន​តែ​ឆន្ទៈ​ស្នេហា​ជាតិ​ប្តូរ​ផ្តាច់ និង​មាន​តែ​អាវុធ​បុរាណ ដូច​ជា​​ដាវ ធ្នូ ស្នា​ជា​ដើម គួប​ផ្សំ​នឹង​កាំ​ភ្លើង​តិច​តួច ដែល​ត្រូវ​បាន​រឹប​អូស​ពី​ទ័ព​បារាំង​។

    នៅ​ខែ​ធ្នូ ១៨៦៦ កង​កម្លាំង​ពោធិ​កំបោរ​មាន​អ្នក​ចូល​រួម​ប្រ​ហែល​មួយ​ម៉ឺន​នាក់​។ ចលនា​នេះ​ធ្វើ​សកម្ម​ភាព​នៅ​ព្រំ​ដែន​ឡាវ តាម​តំបន់​សង​ខាង​ទន្លេ​មេ​គង្គ និង​នៅ​តំបន់​ចន្លោះ​ទី​ក្រុង​ឧដុង្គ និង​ភ្នំពេញ​។ លោក​បាន​ឆ្លង​ចូល​ក្នុង​ប្រ​ទេស​ខ្មែរ ហើយ​​លើក​ទ័ព​ឆ្ពោះ​ទៅ​រាជ​ធានី​ឧដុង្គ និង​ភ្នំពេញ​។ ប៉ុន្តែ​នៅ​ខែ​មករា ១៨៦៧ ស្ថាន​ភាព​សឹក និង​នយោ​បាយ​នៅ​ប្រទេស​ខ្មែរ​​កាន់​តែ​តឹង​តែង​ឡើង រាស្ត្រ​ក្រោក​ឈរ​ប្រឆាំង​បារាំង​គ្រប់​ទីក​ន្លែង​។ កង​ទ័ព​ពោធិ​កំបោរ​បាន​បរាជ័យ នៅ​ជាយ​ភ្នំ​ពេញ។ ពោធិ​កំបោរ​រត់​ទៅ​ពួន​នៅ​កំពង់​ស្វាយ រួច​ត្រូវ​កង​ទ័ព​បារាំង​ចាប់ ហើយ​សម្លាប់​យក​ក្បាល​មក​ដោត​នៅ​ក្រុង​ឧដុង្គ នៅ​ខែ ធ្នូ​ ១៨៦៧​៕

    ប្រភពរូបភាព: marie-françoise le guen-châtel

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ