• បុរសរើសអេតចាយម្នាក់ ហៅក្មេងស្រីមកប្រាប់ថា «មានការចង់ប្រាប់» លុះឃើញឱកាសស្ងាត់ល្អ ចាប់នាងរំលោភបានសម្រេច

    ខេត្តកំពង់ចាម៖ ហេតុការណ៍ប្រុសរើសអេតចាយ ចាប់រំលោភក្មេងស្រីសតិមិនប្រក្រតីនេះ បានកើតឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅខាងក្រោយមណ្ឌលកំមារកំព្រោខត្តកំពង់ចាម ស្ថិតក្នុងភូមិតាណេង សង្កាត់សំបូរមាស ក្រុងកំពង់ចាម។

    ជនសង្ស័យល្មោភកាមមានឈ្មោះស៊ាន បៀន អាយុ៥៨ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅមណ្ឌលសំចត។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះគ.ធ អាយុ១៣ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតី សព្វថ្ងៃស្នាក់នៅក្នុងមណ្ឌលកុមារកំព្រា ទីតាំងកើតហេតុខាងលើ។តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះស៊ាន បៀន បានលួងលោមក្មេងស្រីរងគ្រោះ ឱ្យដើរទៅខាងក្រោយមណ្ឌលកុមាកំព្រាជាមួយខ្លួន ដោយប្រាប់ថា មានការចង់ប្រាប់។ លុះពេលទៅដល់ ឃើញឱកាសស្ងាត់ល្អ ជនសង្ស័យក៏ចាប់ផ្តើមធ្វើសកម្មភាពចាប់បង្ខំរំលោភសេពសន្ថវៈក្មេងស្រីរងគ្រោះទាំងកំរោល រហូតដល់បានសម្រេចតែម្តង។

    ពេលកំពុងបញ្ចេញសកម្មភាព ស្រាប់តែមានអ្នកស្នាក់នៅក្នុងមណ្ឌលម្នាក់ បានប្រទះឃើញ ក៏ប្រញាប់រត់ទៅប្រាប់ប្រធានមណ្ឌលកុមារកំព្រា និងរាយការណ៍ទៅសមត្ថកិច្ច ចុះមកដល់ចំណុចកើតហេតុខាងលើ បានចាប់ឃាត់ខ្លួនជនសង្ស័យ នាំយកទៅសាកសួរតែម្តង។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួងលោម រំលោភក្មេងស្រីរងគ្រោះរហូតដល់បានសម្រេច ប្រាកដមែន។ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំ រឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីសាកសួរ និងបំពេញបែបបទតាមនីតិវិធី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ