Federer ប្រកួត​ឈ្នះ Philipp នៅ​ថ្ងៃ​បើក​​ឆាក​ពាន​​រង្វាន់ Dubai Tennis Championship 2019

(ឌូបៃ)៖ កីឡាករវាយកូនបាល់ទោល Roger Federer បានវាយទម្លាក់គូប្រជែង Philipp Kohschreiber ក្នុងលទ្ធផល ២-១ នៅថ្ងៃបើកឆាកនៃពានរង្វាន់ Dubai Tennis Championships 2019 ដែលមានប្រទេសអារ៉ាប់រួម ធ្វើម្ចាស់ផ្ទះ។

កីឡាករជនជាតិស្វីស វ័យ៣៧ឆ្នាំនៅតែបន្តប្រវត្តិលេងមិនចាញ់គូប្រជែង Philipp គ្រប់កម្មវិធីប្រកួតដែលជួបគ្នាចំនួន ១៤លើកនាពេលកន្លងមក ជាមួយនឹងលទ្ធផលឈ្នះក្នុងលំដាប់ពិន្ទុ ៦-៤ ៣-៦ និង ៦-១ ដែលវាបានក្លាយជាជម្នះទី១សម្រាប់រូបគេផង ដែរគិតចាប់តាំងពីបានជ្រុះចេញពីពានរង្វាន Australian Open 2018 ក្នុងវគ្គ១៦នាក់ចុងក្រោយ។

អតីតម្ចាស់ជើងឯកពានរង្វាន់ធំ ក្នុងក្របខណ្ឌ Grand Slam ២០សម័យកាលនាពេលកន្លងមក កំពុងសំឡឹងរកជ័យ ជម្នះលើកទី១០០ ក្នុងការប្រកួតវាយទោល ATP ខណៈកីឡាករស្វីសរូបនេះរកបានជ័យជម្នះលើកទី៩៩លើករួចមក ហើយកាលពីខែតុលា ឆ្នាំ២០១៨ កន្លងទៅ។

បច្ចុប្បន្នកីឡាករជើងចាស់ Federer បានកំពុងតែឈរនៅលេខរៀងទី៧ ក្នុងចំណាត់ថ្នាក់ពិភពលោក តែជាកីឡាករជាប់លេខ២ ដែលជោគជ័យក្នុងក្របខណ្ឌ ATP ខណៈលេខ១បានទៅលើកីឡាករអាមេរិក Jimmy Connors ដែលរកបានជ័យជម្នះចំនួន ១០៩ប្រកួតឯណោះ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ