• មានរឿងអីហ្នឹង បានជាប៉ូលិស និង​ប៉េអឹម ចាប់គ្នាឯងចឹង ចាប់ដោយទាំងប៉ូលិស​ពាក់ ផ្កាយ​២ ម្នាក់ទៀតផង!

    ភ្នំពេញ ​៖ កម្លាំង​ប៉ូលិស និង​ប៉េអឹម ខណ្ឌដូនពេញ បាន​ព័ន្ធ​ចាប់​ប៉ូលិស​ម្នាក់​ពាក់ ផ្កាយ​២ និង​កូនចៅ​ប្រមាណ​១០​នាក់ ខណៈពេល​ចុះទៅ​បង្ក្រាប​គ្រឿងញៀន នៅ​សង្កាត់​ស្រះចក ដោយ​មិនបាន​សហការ​ជាមួយ​អាជ្ញា​ធរមាន​មូលដ្ឋាន​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៩​។ ហើយ​រឿងនេះ ទើបតែ​បែកធ្លាយ​ដល់​អ្នកកាសែត​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

    ​ការចាប់ខ្លួន​ក្រុមប៉ូលិស​ប្រមាណ​១០​នាក់​នេះ ដឹកនាំ​កម្លាំង​ដោយ​លោក​សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ និង​លោក​ទៀង ចាន់​សារ អធិការនគរបាល​ខ​ណ្ឌ និង​លោក​មេ​ប៉េអឹម​ខណ្ឌ​។​

    ​ប៉ូលិស​ផ្កាយ​២ ដែល​ចាប់ខ្លួន​បញ្ជូនទៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ត្រូ​ប​បាន​គេ​ដឹងថា បម្រើការ​នៅ​អគ្គស្នងការ​នគរបាល​ជាតិ នៅ​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ការិយាល័យ​(​ក​១)​។ ការចុះ​បង្ក្រាប​គ្រឿងញៀន ដែល​សង្ស័យ​ភាពមិនប្រក្រតី​នេះ ទើប​អាជ្ញាធរ​ខណ្ឌ​ចុះ​ចាប់ខ្លួន​មន្ត្រីនគរបាល​ទាំងនោះ ដោយ​លើកឡើងថា ក្រុមមន្ត្រី​នគរបាល​គ្រឿងញៀន ចុះ​ចាប់​គ្រឿងញៀន តែ​មិន​សហការ​ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ខណ្ឌ​ទាំងអស់​ខ្លួន ។ ទោះយ៉ាងណា​អាជ្ញាធរ​ខណ្ឌដូនពេញ​បាន​ទាន់​បានបញ្ជាក់​ពី​អត្តសញ្ញាណ​ពិតប្រាកដ​របស់​មន្ត្រីនគរបាល​ផ្កាយ 2 នោះ​នៅឡើយ​ទេ ​៕​

    ប្រភព៖ CEN

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ