• Hot News! មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ធ្វើដំណើរមកដល់ប្រទេសវៀតណាមហើយ

    (ហាណូយ)៖ រថភ្លើងពិសេសរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើដំណើរទៅដល់ទឹកដីវៀតណាមហើយនៅព្រឹក ថ្ងៃអង្គារនេះ ខណៈលោក ដូណាល់ ត្រាំ កំពុងជិះយន្ដហោះមកកាន់ទីក្រុងហាណូយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។

    លោក គីម ជុងអ៊ុន បានធ្វើដំណើរទៅដល់ស្ថានីយរថភ្លើងទីក្រុង Dong Dang របស់វៀតណាមមានព្រំប្រទល់ជាប់ជាមួយចិន នៅព្រឹកមិញនេះ បន្ទាប់ពីជិះរថភ្លើងក្នុងចំងាយផ្លូវជាង៤,៥០០គីឡូម៉ែត្រ ហើយលោកនឹងត្រូវជិះរថយន្ដបន្តឆ្ពោះទៅកាន់ទីក្រុង ហាណូយក្នុងចំងាយផ្លូវ១៧០គីឡូម៉ែត្រ ជាទីដែលមេដឹកនាំកូរ៉េខាងជើងរូបនេះត្រូវចូលរួមកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ ពីថ្ងៃពុធ រហូតដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ