• គួរឲ្យចម្លែក! សាក​សព​ត្រី​បាឡែន​មួយ​ក្បាល ត្រូវ​បាន​រក​ឃើញ​ក្នុង​ព្រៃ​អាម៉ាហ្សូន ដែល​មាន​ចម្ងាយ​រាប់​គីឡូម៉ែត្រ​ពី​ជម្រក​របស់​វា!

    សាក​សព​ត្រី​បាឡែន​មួយ​ក្បាល ត្រូវ​បាន​រក​ឃើញ​យ៉ាង​អាថ៌កំបាំង​ក្នុង​ព្រៃ​អាម៉ាហ្សូន​ដែល​មាន​ចម្ងាយ​រាប់​គីឡូម៉ែត្រ​ពី​ជម្រក​របស់​វា។

    វីដេអូ​នៃ​សាកសព​ត្រី​បាឡែន​នេះ ត្រូវ​បាន​បង្ហោះ​ទៅ​ក្នុង​បណ្ដាញ​សង្គម​រហូត​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ពី​អ្នក​វិទ្យាសាស្ត្រ​រួច​នាំ​គ្នា​ប្រញាប់​ទៅ​កាន់​កន្លែង​កើត​ហេតុ​តែ​ម្ដង។ យោង​តាម​របាយការណ៍​ឲ្យ​ដឹង​ថា ត្រី​បាឡែន​មួយ​ក្បាល​នេះ​មាន​ប្រវែង​រហូត​ដល់ ១១​ម៉ែត្រ​និង​ទទឹង ៦​ម៉ែត្រ​ដែល​រក​ឃើញ​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។

    អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល អ្នក​វិទ្យាសាស្ត្រ​មិន​បាន​រក​ឃើញ​របួស​នៅ​លើ​ដង​ខ្លួន​ត្រី​បាឡែន​នេះ​ឡើយ ដោយ​មន្ត្រី​មក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​អះអាង​ថា វា​អាច​ងាប់​ដោយ​សារ​ទឹក​រលក​បោកបក់​ឲ្យ​មក​ជាប់​គាំង​ក្នុង​ព្រៃ​កោងកាង។ ប៉ុន្តែ​មន្ត្រី​ដែន​សមុទ្រ​អះអាង​ផ្ទុយ​ពី​នេះ​ថា វា​អាច​ងាប់​ដោយ​សារ​ស៊ី​សំរាម​ផ្លាស្ទិក​ហើយ​សាកសព​អណ្ដែត​មក​លើ​ឆ្នេរ៕

    ប្រភព៖ Sabay

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ