• ក្រុម​ U22 កម្ពុជា ប៉ះវៀតណាម ដណ្ដើមលេខ៣ នៃពាន AFF U22 រសៀលនេះ

    (ភ្នំពេញ)៖​ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ២២ឆ្នាំកម្ពុជា មានភារកិច្ចសំខាន់មួយទៀត បន្ទាប់ពីបរាជ័យដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់ AFF U22 Championship 2019 គឺត្រូវជួបក្រុម U22 វៀតណាម នាម៉ោង៣៖៣០នាទីរសៀលនេះ ដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ៣ នៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

    ជាមួយនឹងការប្រកួតដ៏សំខាន់ដដែល លោក Felix Dalmas គ្រូបង្វឹកក្រុម U22 កម្ពុជា នៅតែជឿជាក់លើកូនក្រុមរបស់ខ្លួន ទោះបីពួកគេបានចំណាយកម្លាំងដ៏ខ្លាំង កាលពីប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាមួយក្រុមការពារតំណែងជើងឯកថៃក៏ដោយ។

    លោកថា «កីឡាករយើងពិតជាប្រើប្រាស់កម្លាំងខ្លាំង ពេលជួបថៃ តែខ្ញុំជឿជាក់យើងនឹងស្ដារកម្លាំងបានវិញ ក្រោយសម្រាក ១ថ្ងៃ ដើម្បីប្រកួតទល់នឹងក្រុម U22 វៀតណាម»។

    សូមរំឭកថា កាលពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុម U22 វៀតណាម បានចំណាយកម្លាំងប្រកួតត្រឹម ៩០នាទីប៉ុណ្ណោះ ក្រោយចាញ់ U22 ឥណ្ឌូនេស៊ី ១-០ ផ្ទុយពពីក្រុមគោព្រៃជំទង់កម្ពុជា ដែលចំណាយពេល ១២០នាទីប្រកួតជាមួយថៃ តែសោកស្ដាយ ត្រូវចាញ់ដោយសារបាល់ប៉េណាល់ទីកាត់សេចក្ដី ៥-៣ ។

    ចំពោះកម្មវិធីប្រកួតវគ្គផ្ដាច់ព្រ័ត្រថ្ងៃនេះវិញ បន្ទាប់ពីចប់ការប្រកួតរវាងក្រុម U22 កម្ពុជា និង U22 វៀតណាម គឺក្រុមដំរីសឹកថៃ ត្រូវប៉ះក្រុម U22 ឥណ្ឌូនេស៊ី ដើម្បីដណ្ដើមជើងឯក នាម៉ោង ៦៖៣០នាទីល្ងាចនេះ នៅលើទីលានពហុកីឡដ្ឋានជាតិដូចគ្នា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ