• បើក​រថយន្ត​លឿន ​មិន​ប្រយ័ត្ន​រេ​ចង្កូត​ទៅ​បុក​ដើម​ឈើ រង​របួស​ធ្ងន់​ស្រាល​២នាក់

    (ភ្នំពេញ​)៖​ ​បុរសម្នាក់បើក​រថយន្ត​លឿន ​មិន​ប្រយ័ត្ន​រេ​ចង្កូត​ទៅ​បុក​ដើម​ឈើ ​បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួស​ធ្ងន់​ស្រាលចំនួន​២នាក់ ចំណែល​រថយន្ត​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ ដែលហេតុការណ៍​នេះ ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ឡើង នៅម៉ោងជាង​២យប់ ​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៩ ​នៅ​តាម​បណ្ដោយ​ផ្លូវ​២៧១ ចំណុច​មុខ​វិទ្យា​ល័យ​ជាស៊ីមសាមគ្គី​ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មានជ័យ​ទី​១ ខណ្ឌ​មានជ័យ​។

    ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយ​គ្រឿង ​ម៉ាក ​CAMRY ពណ៌​ស​ ពាក់​ស្លាក​ភ្នំពេញ​ 2AQ-7112 ធ្វើ​ដំណើរ​ដោយ​បុរស​២នាក់ ​លុះ​មក​ដល់​ចំណុច​ផ្លូវ​កោង ​ដោយ​រថយន្ត​បើក​ក្នុង​ល្បឿន​លឿន​ផង​ក៏​រេ​ចង្កូត​ងាកមក​ឆ្វេង​ដៃ​ក៏​ជ្រុល​ទៅ​បុក​ដើម​ឈើ​ ហើយ​​រថយន្ត​មិន​ទាន់​អស់​ល្បឿន​ ក៏​ជ្រុល​ទៅ​ឡើង​ឃឿន​ផ្ទះ​ប្រជាពលរដ្ឋ ​ទើប​ឈប់​នៅ​នឹង​កន្លែង​តែ​ម្ដង​។

    គ្រោះថ្នាក់ចរាចរណ៍នេះ អ្នក​បើកបរ​រថយន្ត​បានរង​របួស​ធ្ងន់​ ចំណែក​ឯ​អ្នក​រួម​ដំណើរ​រង​របួស​ស្រាល ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំគ្នា​ជួយ​យក​ចេញ​ពី​រថយន្ដ​ និងហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់ ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញ​ ដើម្បី​ឲ្យ​ចុះមកធ្វើការវាស់វែង យករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ​រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ